នេះជាពាក្យរបស់លោកនេហេមា ជាកូនលោកហាកាលា។ នៅខែមិគ្គសិរ ក្នុងឆ្នាំទីម្ភៃនៃរជ្ជកាលព្រះបាទអើថាស៊ើកសេស គឺពេលដែលខ្ញុំស្ថិតនៅក្រុងស៊ូសាន ជារាជធានី នោះមានបងប្អូនខ្ញុំម្នាក់ ឈ្មោះហាណានី និងអ្នកខ្លះទៀតបានមកពីស្រុកយូដា ហើយខ្ញុំសួរពួកគេពីដំណើរពួកយូដាដែលបានភៀសខ្លួន គឺពួកអ្នកដែលនៅរស់រានមានជីវិត រួចផុតពីការជាប់ជាឈ្លើយ និងពីដំណើរក្រុងយេរូសាឡិមដែរ»។ អ្នកទាំងនោះតបមកខ្ញុំថា៖ «ពួកអ្នកនៅសល់ក្នុងខេត្តនោះ គឺពួកអ្នកដែលនៅរស់រានមានជីវិត រួចផុតពីការជាប់ជាឈ្លើយ កំពុងរងទុក្ខវេទនា និងសេចក្ដីអាម៉ាស់ជាខ្លាំង។ រីឯកំផែងក្រុងយេរូសាឡិមក៏ត្រូវបាក់បែក ហើយទ្វារក្រុងក៏ត្រូវបានគេដុតបំផ្លាញដែរ»។ កាលខ្ញុំបានឮពាក្យទាំងនេះ ខ្ញុំក៏អង្គុយយំ ហើយសោកសៅអស់រយៈពេលពីរបីថ្ងៃ ទាំងតមអាហារ ហើយអធិស្ឋាននៅចំពោះព្រះនៃស្ថានសួគ៌។ ខ្ញុំទូលព្រះអង្គថា៖ «ឱព្រះយេហូវ៉ា ជាព្រះនៃស្ថានសួគ៌ គឺជាព្រះដ៏ធំ ហើយគួរស្ញែងខ្លាច ដែលរក្សាសេចក្ដីសញ្ញា និងសេចក្ដីសប្បុរស ដល់អស់អ្នកដែលស្រឡាញ់ព្រះអង្គ ហើយកាន់តាមបទបញ្ជារបស់ព្រះអង្គអើយ សូមទ្រង់ផ្ទៀងព្រះកាណ៌ ហើយបើកព្រះនេត្រ ដើម្បីស្តាប់ពាក្យអធិស្ឋានរបស់ទូលបង្គំ ជាអ្នកបម្រើព្រះអង្គ ដែលឥឡូវនេះ ទូលបង្គំអធិស្ឋាននៅចំពោះព្រះអង្គទាំងយប់ទាំងថ្ងៃ ពីដំណើរប្រជាជនអ៊ីស្រាអែល ជាអ្នកបម្រើព្រះអង្គ ដោយលន់តួអំពើបាបរបស់ប្រជាជនអ៊ីស្រាអែល ដែលយើងខ្ញុំបានប្រព្រឹត្តទាស់នឹងព្រះអង្គ។ ទូលបង្គំ និងក្រុមគ្រួសាររបស់ឪពុកទូលបង្គំក៏បានប្រព្រឹត្តអំពើបាបដែរ។
អាន នេហេមា 1
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: នេហេមា 1:1-6
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ