ណាហ៊ុម 2:4-12

ណាហ៊ុម 2:4-12 គកស១៦

រទេះ​ចម្បាំង​រត់​យ៉ាង​សម្បើម​ទៅ​តាម​ផ្លូវ រត់​ចុះ​ឡើង​តាម​ផ្លូវ មាន​ភាព​ដូច​ជា​ចន្លុះ ហើយ​រត់​លឿន​ដូច​ជា​ផ្លេក‌បន្ទោរ។ ស្តេច​របស់​គេ​នឹក​រក​អ្នក​ណា ដែល​ស្ទាត់​ជំនាញ​ក្នុង​ពល‌ទ័ព តែ​គេ​ដើរ​ទៅ​ទាំង​ចំពប់​ជើង គេ​ប្រញាប់‌ប្រញាល់​ឡើង​ទៅ​កំផែង​ក្រុង រួច​ក៏​រៀបចំ​ប្រដាប់​បាំង​ខ្លួន។ ទ្វារ​ទន្លេ​បាន​បើក​ឡើង ហើយ​ដំណាក់​ស្តេច​ក៏​រលាយ​អស់ ព្រះ‌នាង​ហ៊ូសាប​ត្រូវ​គេ​ចាប់​ជា​ឈ្លើយ ពួក​បាវ​បម្រើ​ស្រី​របស់​ព្រះ‌នាង​ក៏​ថ្ងូរ​ដូច​ជា​ព្រាប ទាំង​គក់​ទ្រូង។ ក្រុង​នីនីវេ​ប្រៀប​ដូច​ជា​ស្រះ ដែល​ទឹក​ធ្លាយ​ហូរ​ចេញ​អស់ គេ​ស្រែក​ថា "ឈប់​សិន ឈប់​សិន" តែ​គ្មាន​នរណា​មួយ​បែរ​ក្រោយ​ឡើយ។ ចូរ​រឹប​យក​ប្រាក់ មាស​ចុះ ដ្បិត​របស់​ទ្រព្យ​មិន​ចេះ​អស់​មិន​ចេះ​ហើយ​ទេ សុទ្ធ​តែ​ជា​ប្រដាប់‌ប្រដា​យ៉ាង​ល្អ​វិសេស។ ទី​ក្រុង​នៅ​ទទេ ក៏​‌ខូច‌បង់ មនុស្ស​ក៏​រសាយ​ចិត្ត​ទៅ ជង្គង់​ប្រដំ​គ្នា គ្រប់​គ្នា​ចុក​សៀត​ចង្កេះ ហើយ​មុខ​របស់​គេ​ទាំង​អស់​គ្នា​ក៏​ស្លេក‌ស្លាំង។ តើ​រូង​សិង្ហ​នោះ​បាត់​ទៅ​ណា​ហើយ? ប្រៀប​ដូច​ជា​កន្លែង​ដែល​ចិញ្ចឹម​ពួក​សិង្ហ​ស្ទាវ សិង្ហ​ឈ្មោល និង​សិង្ហ​ញី​ឲ្យ​ដើរ​នៅ​ទី​នោះ ព្រម​ទាំង​កូន​សិង្ហ ឥត​មាន​អ្នក​ណា​បំភ័យ​វា​ឡើយ។ ឯ​សិង្ហ​ឈ្មោល វា​តែង‌តែ​ហែក​រំពា​ល្មម​ចម្អែត​កូន ក៏​ខាំ​ក​សត្វ​យក​មក​ឲ្យ​ញី ព្រម​ទាំង​ពាំ​សាច់​សត្វមក​ដាក់ពេញ​ក្នុង​រូង​វា។

អាន ណាហ៊ុម 2

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង ណាហ៊ុម 2:4-12