កាលព្រះយេស៊ូវឃើញបណ្ដាជននាំគ្នារត់មក ព្រះអង្គបន្ទោសវិញ្ញាណអាក្រក់ថា៖ «នែ៎ វិញ្ញាណគថ្លង់! យើងបញ្ជាឲ្យឯងចេញពីក្មេងនេះទៅ កុំចូលវាទៀតឲ្យសោះ!»។ វាក៏ស្រែកឡើង ទាំងធ្វើឲ្យក្មេងនោះប្រកាច់ជាខ្លាំង រួចចេញទៅ ឯក្មេងនោះត្រឡប់ដូចជាស្លាប់ ហើយមនុស្សជាច្រើននិយាយថា៖ «វាស្លាប់ហើយ!» ប៉ុន្តែ ព្រះយេស៊ូវចាប់ដៃក្មេងនោះឲ្យក្រោកឡើង ហើយវាក៏ក្រោកឈរ។ ពេលព្រះអង្គយាងចូលទៅក្នុងផ្ទះ ពួកសិស្សទូលសួរព្រះអង្គដោយឡែកថា៖ «ហេតុអ្វីបានជាយើងខ្ញុំពុំអាចដេញវិញ្ញាណនេះចេញបាន?» ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «គេអាចដេញវិញ្ញាណបែបនេះបាន គ្មានអ្វីក្រៅតែពីការអធិស្ឋាន [និងតម]នោះទេ»។
អាន ម៉ាកុស 9
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ម៉ាកុស 9:25-29
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ