ម៉ាកុស 7:24-30

ម៉ាកុស 7:24-30 គកស១៦

ព្រះ‌អង្គ​ក្រោក​ឡើង ហើយ​យាង​ចេញ​ពី​ទី​នោះ ទៅ​កាន់​កន្លែង​មួយ​ជិត​ក្រុង​ទីរ៉ុស និង​ក្រុង​ស៊ីដូន។ ព្រះ‌អង្គ​យាង​ចូល​ទៅ​ក្នុង​ផ្ទះ​មួយ ហើយ​មិន​ចង់​ឲ្យ​អ្នក​ណា​ដឹង​ថា​ទ្រង់​គង់​នៅ​ទី​នោះ​ឡើយ តែ​ព្រះ‌អង្គ​ពុំ​អាច​លាក់​បាន ដ្បិត​ស្ត្រី​ម្នាក់​ដែល​កូន​ស្រី​មាន​វិញ្ញាណ​អាក្រក់​ចូល បាន​ឮ​គេ​និយាយ​អំពី​ព្រះ‌អង្គ​ភ្លាម ក៏​ចូល​មក​ក្រាប​នៅ​ទៀប​ព្រះ‌បាទ​ព្រះ‌អង្គ។ ស្ត្រី​នោះ ជា​សាសន៍​ក្រិក ដើម​កំណើត​ស៊ីរ៉ូ‌ភេនីស។ នាង​ទូល​អង្វរ​សូម​ឲ្យ​ព្រះ‌អង្គ​ដេញ​អារក្ស​ចេញ​ពី​កូន​ស្រី​របស់​នាង តែ​ព្រះ‌យេស៊ូវ​មាន​ព្រះ​បន្ទូល​ទៅ​នាង​ថា៖ «ត្រូវ​ឲ្យ​កូន​បរិ‌ភោគ​ឆ្អែត​ជា​មុន​សិន ដ្បិត​មិន​គួរ​យក​នំប៉័ង​របស់​កូន បោះ​ទៅ​ឲ្យ​ឆ្កែ​ឡើយ»។ នាង​ទូល​ឆ្លើយ​ថា៖ «មែន​ហើយ ព្រះ‌អម្ចាស់ សូម្បី​តែ​ឆ្កែ​នៅ​ក្រោម​តុ​ក៏​ស៊ី​កម្ទេច​អាហារ​ដែល​ជ្រុះ​ពី​កូន​នោះ​មក​ដែរ»។ ពេល​នោះ ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​ទៅ​នាង​ថា៖ «ដោយ​សារ​ពាក្យ​នេះ ចូរ​នាង​ទៅ​ចុះ អារក្ស​បាន​ចេញ​ពី​កូន​ស្រី​នាង​ហើយ»។ នាង​ក៏​ត្រឡប់​ទៅ​ផ្ទះ​វិញ ឃើញ​ក្មេង​នោះ​ដេក​នៅ​លើ​គ្រែ ដ្បិត​អារក្ស​បាន​ចេញ​បាត់​ហើយ។

អាន ម៉ាកុស 7

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង ម៉ាកុស 7:24-30