ព្រះអង្គហៅអ្នកទាំងដប់ពីរមក ហើយចាប់ផ្ដើមចាត់គេឲ្យចេញទៅពីរៗនាក់ ព្រះអង្គប្រទានឲ្យគេមានអំណាចលើវិញ្ញាណអាក្រក់។ ព្រះអង្គហាមមិនឲ្យគេយកអ្វីសម្រាប់តាមផ្លូវឡើយ លើកលែងតែដំបងមួយប៉ុណ្ណោះ គឺមិនឲ្យយកនំបុ័ង ថង់យាម ឬយកប្រាក់ដាក់ក្នុងខ្សែក្រវាត់ទៅជាមួយឡើយ គឺពាក់បានតែស្បែកជើង ហើយមិនត្រូវពាក់អាវពីរឡើយ។ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «អ្នករាល់គ្នាចូលទៅក្នុងផ្ទះណា ចូរស្នាក់នៅផ្ទះនោះ រហូតទាល់តែអ្នករាល់គ្នាចេញពីទីនោះ។ បើកន្លែងណាដែលគេមិនទទួល ហើយមិនព្រមស្តាប់អ្នករាល់គ្នា នោះពេលអ្នករាល់គ្នាដើរចេញ ចូររលាស់ធូលីចេញពីជើងរបស់អ្នករាល់គ្នា ទុកជាទីបន្ទាល់ទាស់នឹងគេ។ [ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា នៅថ្ងៃជំនុំជម្រះ ក្រុងសូដុម និងក្រុងកូម៉ូរ៉ា ងាយទ្រាំជាជាងក្រុងនោះ]»។ ដូច្នេះ ពួកសិស្សក៏ចេញទៅ ហើយគេប្រកាសប្រាប់ឲ្យមនុស្សទាំងអស់ប្រែចិត្ត គេដេញអារក្សជាច្រើន ហើយលាបប្រេងឲ្យអ្នកដែលមានជំងឺជាច្រើន ដើម្បីប្រោសគេឲ្យបានជា។
អាន ម៉ាកុស 6
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ម៉ាកុស 6:7-13
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ