ពួកផារិស៊ីទូលសួរព្រះអង្គថា៖ «មើល៍ ហេតុអ្វីបានជាពួកសិស្សរបស់លោកកំពុងធ្វើអ្វីដែលច្បាប់ហាមមិនឲ្យធ្វើ នៅថ្ងៃសប្ប័ទដូច្នេះ?» ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «តើអ្នករាល់គ្នាមិនដែលបានអានអំពីការដែលព្រះបាទដាវីឌបានធ្វើ ពេលព្រះអង្គ និងពួកអ្នករួមដំណើរជាមួយ បានឃ្លាន ហើយត្រូវការអាហារទេឬ? ស្តេចបានយាងចូលទៅក្នុងដំណាក់របស់ព្រះ ពេលលោកអ័បៀថើរធ្វើជាសម្ដេចសង្ឃ ហើយសោយនំបុ័ងតាំងថ្វាយព្រះ ទាំងចែកឲ្យពួកអ្នករួមដំណើរជាមួយទៀតផង ដែលច្បាប់ហាមមិនឲ្យអ្នកណាបរិភោគឡើយ គឺសម្រាប់តែពួកសង្ឃប៉ុណ្ណោះ»។ បន្ទាប់មក ព្រះអង្គមានព្រះបន្ទូលទៅពួកផារិស៊ីថា៖ «ព្រះបានបង្កើតថ្ងៃសប្ប័ទសម្រាប់មនុស្ស មិនមែនមនុស្សសម្រាប់ថ្ងៃសប្ប័ទទេ។ ដូច្នេះ កូនមនុស្សនេះហើយជាម្ចាស់នៃថ្ងៃសប្ប័ទ»។
អាន ម៉ាកុស 2
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ម៉ាកុស 2:24-28
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ