ម៉ាកុស 16:17-20

ម៉ាកុស 16:17-20 គកស១៦

ទី​សម្គាល់​ទាំង​នេះ​នឹង​ជាប់​តាម​អស់​អ្នក​ដែល​ជឿ គឺ​ថា ក្នុង​នាម​ខ្ញុំ គេ​នឹង​ដេញ​អារក្ស ហើយ​គេ​នឹង​និយាយ​ភាសា​ថ្មី។ គេ​នឹង​ចាប់​កាន់​ពស់​បាន ឬ​បើ​គេ​ផឹក​អ្វី​ពុល នោះ​នឹង​មិន​មាន​គ្រោះ​ថ្នាក់​អ្វី​ដល់​គេ​ឡើយ គេ​នឹង​ដាក់​ដៃ​លើ​អ្នក​ជំងឺ ហើយ​អ្នក​ជំងឺ​នឹង​បាន​ជា​សះ​ស្បើយ»។ ដូច្នេះ ក្រោយ​ពី​ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​ទៅ​គេ​រួច​ហើយ ព្រះ​ក៏​លើក​ព្រះ‌អម្ចាស់​យេស៊ូវ​ឡើង​ទៅ​ស្ថាន‌សួគ៌ ឲ្យ​គង់​នៅ​ខាង​ស្តាំ​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ។ រីឯ​ពួក​សិស្ស​ក៏​ចេញ​ទៅ​ប្រកាស​ដំណឹង​ល្អ​គ្រប់​ទី​កន្លែង ហើយ​ព្រះ‌អម្ចាស់​ក៏​ធ្វើ​ការ​ជា​មួយ​គេ ទាំង​បញ្ជាក់​ព្រះ‌បន្ទូល ដោយ​ទី​សម្គាល់​ដែល​អម​ជា​មួយ។ អាម៉ែន។:៚

អាន ម៉ាកុស 16