ម៉ាកុស 14:12-16

ម៉ាកុស 14:12-16 គកស១៦

នៅ​ថ្ងៃ​ដំបូង​នៃ​ពិធី​បុណ្យ​នំបុ័ង​ឥត​ដំបែ ជា​ពេល​ដែល​គេ​ត្រូវ​សម្លាប់​កូន​ចៀម​ធ្វើ​យញ្ញ​បូជា សម្រាប់​បុណ្យ​រំលង ពួក​សិស្ស​ទូល​ព្រះ‌អង្គ​ថា៖ «តើ​លោក​គ្រូ​ចង់​ឲ្យ​យើង​ខ្ញុំ​ទៅ​រៀប​ចំ​អាហារ​បុណ្យ​រំលង ជូន​លោក​គ្រូ​នៅ​កន្លែង​ណា?» ដូច្នេះ ព្រះ‌អង្គ​ក៏​ចាត់​សិស្ស​របស់​ព្រះ‌អង្គ​ពីរ​នាក់​ឲ្យ​ទៅ ដោយ​មាន​ព្រះ​បន្ទូល​ថា៖ «ចូរ​ទៅ​ក្នុង​ទី​ក្រុង នោះ​នឹង​មាន​បុរស​ម្នាក់​លី​ក្អម​ទឹក​មក​ជួប​អ្នក។ ចូរ​ដើរ​តាម​អ្នក​នោះ​ទៅ ហើយ​កន្លែង​ណា​ដែល​គាត់​ចូល​ទៅ ចូរ​និយាយ​ទៅ​ម្ចាស់​ផ្ទះ​នោះ​ថា "លោក​គ្រូ​មាន​ប្រសាសន៍​ថា តើ​បន្ទប់​ដែល​ខ្ញុំ​ត្រូវ​ទទួល​ទាន​អាហារ​បុណ្យ​រំលង​ជា​មួយ​ពួក​សិស្ស​របស់​ខ្ញុំ​នៅ​ឯ​ណា?" នោះ​គាត់​នឹង​បង្ហាញ​បន្ទប់​មួយ​ធំ​នៅ​ជាន់​លើ ដែល​រៀប​ចំ​ជា​ស្រេច។ ចូរ​រៀប​ចំ​អាហារ​សម្រាប់​យើង​នៅ​ទី​នោះ​ចុះ»។ ដូច្នេះ សិស្ស​ទាំង​ពីរ​នាក់​នោះ​ក៏​ចេញ​ទៅ ពេល​ទៅ​ដល់​ទី​ក្រុង គេ​ឃើញ​អ្វីៗ​ដូច​ព្រះ‌អង្គ​បាន​មាន​ព្រះ​បន្ទូល​ប្រាប់​មែន ហើយ​គេ​ក៏​រៀប​ចំ​អាហារ​បុណ្យ​រំលង។

អាន ម៉ាកុស 14

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង ម៉ាកុស 14:12-16