នៅថ្ងៃដំបូងនៃពិធីបុណ្យនំបុ័ងឥតដំបែ ជាពេលដែលគេត្រូវសម្លាប់កូនចៀមធ្វើយញ្ញបូជា សម្រាប់បុណ្យរំលង ពួកសិស្សទូលព្រះអង្គថា៖ «តើលោកគ្រូចង់ឲ្យយើងខ្ញុំទៅរៀបចំអាហារបុណ្យរំលង ជូនលោកគ្រូនៅកន្លែងណា?» ដូច្នេះ ព្រះអង្គក៏ចាត់សិស្សរបស់ព្រះអង្គពីរនាក់ឲ្យទៅ ដោយមានព្រះបន្ទូលថា៖ «ចូរទៅក្នុងទីក្រុង នោះនឹងមានបុរសម្នាក់លីក្អមទឹកមកជួបអ្នក។ ចូរដើរតាមអ្នកនោះទៅ ហើយកន្លែងណាដែលគាត់ចូលទៅ ចូរនិយាយទៅម្ចាស់ផ្ទះនោះថា "លោកគ្រូមានប្រសាសន៍ថា តើបន្ទប់ដែលខ្ញុំត្រូវទទួលទានអាហារបុណ្យរំលងជាមួយពួកសិស្សរបស់ខ្ញុំនៅឯណា?" នោះគាត់នឹងបង្ហាញបន្ទប់មួយធំនៅជាន់លើ ដែលរៀបចំជាស្រេច។ ចូររៀបចំអាហារសម្រាប់យើងនៅទីនោះចុះ»។ ដូច្នេះ សិស្សទាំងពីរនាក់នោះក៏ចេញទៅ ពេលទៅដល់ទីក្រុង គេឃើញអ្វីៗដូចព្រះអង្គបានមានព្រះបន្ទូលប្រាប់មែន ហើយគេក៏រៀបចំអាហារបុណ្យរំលង។
អាន ម៉ាកុស 14
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ម៉ាកុស 14:12-16
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ