នៅថ្ងៃបន្ទាប់ ពេលគេចេញពីភូមិបេថានី ព្រះអង្គឃ្លាន។ ពេលព្រះអង្គទតឃើញដើមល្វាមួយដើមពីចម្ងាយ ដែលមានស្លឹក ព្រះអង្គក៏យាងទៅមើល ក្រែងរកបានផ្លែខ្លះ។ កាលព្រះអង្គយាងទៅជិត ទ្រង់ទតឃើញមានតែស្លឹកប៉ុណ្ណោះ ព្រោះមិនទាន់ដល់រដូវល្វាផ្លែនៅឡើយ។ ព្រះអង្គមានព្រះបន្ទូលទៅដើមល្វានោះថា៖ «សូមកុំឲ្យអ្នកណាបរិភោគផ្លែពីឯងទៀតឡើយ»។ ពួកសិស្សព្រះអង្គក៏ឮ។ កាលគេមកដល់ក្រុងយេរូសាឡិម ព្រះអង្គក៏យាងចូលទៅក្នុងព្រះវិហារ ហើយចាប់ផ្ដើមដេញអស់អ្នកដែលលក់ដូរក្នុងព្រះវិហារចេញ ទ្រង់ផ្កាប់តុរបស់ពួកអ្នកដូរប្រាក់ និងកៅអីរបស់ពួកអ្នកលក់ព្រាប ហើយព្រះអង្គមិនឲ្យអ្នកណាម្នាក់លីសែងអ្វីឆ្លងកាត់ព្រះវិហារឡើយ។ ព្រះអង្គមានព្រះបន្ទូលបង្រៀនគេថា៖ «តើគ្មានសេចក្តីចែងទុកមកទេឬថា "ដំណាក់របស់យើង ត្រូវហៅថាជាដំណាក់ សម្រាប់អស់ទាំងសាសន៍អធិស្ឋាន ?" ប៉ុន្តែ អ្នករាល់គ្នាយកដំណាក់នេះ ធ្វើជារោងចោរ ទៅវិញ»។
អាន ម៉ាកុស 11
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ម៉ាកុស 11:12-17
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ