ពួកគេបានមកដល់ក្រុងយេរីខូរ។ ពេលព្រះអង្គ និងពួកសិស្ស ព្រមទាំងបណ្ដាជនច្រើនកុះករ ធ្វើដំណើរចេញពីក្រុងយេរីខូរ មានមនុស្សខ្វាក់ឈ្មោះបារទីមេ ជាកូនរបស់លោកទីមេ កំពុងអង្គុយសុំទាននៅក្បែរផ្លូវ។ កាលគាត់ឮថា នោះជាព្រះយេស៊ូវអ្នកស្រុកណាសារ៉ែត គាត់ក៏ស្រែកឡើងថា៖ «ព្រះយេស៊ូវ ជាព្រះរាជវង្សព្រះបាទដាវីឌអើយ! សូមអាណិតមេត្តាទូលបង្គំផង»។ មនុស្សជាច្រើនគំរាមគាត់ឲ្យនៅស្ងៀម តែគាត់ស្រែករឹតតែខ្លាំងឡើងថា៖ «ព្រះរាជវង្សព្រះបាទដាវីឌអើយ! សូមអាណិតមេត្តាទូលបង្គំផង!» ព្រះយេស៊ូវឈប់ ហើយមានព្រះបន្ទូលថា៖ «ចូរហៅគាត់មក»។ គេក៏ហៅបុរសខ្វាក់នោះមក ដោយពោលទៅគាត់ថា៖ «ចូរសង្ឃឹមចុះ ហើយក្រោកឡើង លោកហៅអ្នក»។ គាត់ក៏បោះអាវធំចោល ស្ទុះក្រោកឡើង ហើយមករកព្រះយេស៊ូវ។ ព្រះយេស៊ូវមានព្រះបន្ទូលសួរគាត់ថា៖ «តើអ្នកចង់ឲ្យខ្ញុំធ្វើអ្វីឲ្យអ្នក?» បុរសខ្វាក់នោះទូលព្រះអង្គថា៖ «លោកគ្រូ! សូមប្រោសភ្នែកទូលបង្គំឲ្យបានភ្លឺផង!» ព្រះយេស៊ូវមានព្រះបន្ទូលទៅគាត់ថា៖ «ចូរអញ្ជើញទៅចុះ ជំនឿរបស់អ្នក បានធ្វើឲ្យអ្នកជាសះស្បើយហើយ»។ រំពេចនោះ គាត់មើលឃើញភា្លម រួចដើរតាមពីក្រោយព្រះអង្គទៅ។
អាន ម៉ាកុស 10
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ម៉ាកុស 10:46-52
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ