ម៉ាថាយ 9:1-7

ម៉ាថាយ 9:1-7 គកស១៦

បន្ទាប់​មក ព្រះ‌យេស៊ូវ​យាង​ចុះ​ទូក ឆ្លង​ទៅ​ក្រុង របស់​ព្រះ‌អង្គ​វិញ។ ពេល​នោះ មាន​គេ​សែង​មនុស្ស​ស្លាប់​ដៃ​ស្លាប់​ជើង​ម្នាក់ ដេក​លើ​គ្រែ​មក​រក​ព្រះ‌អង្គ។ ពេល​ព្រះ‌យេស៊ូវ​ទត​ឃើញ​ជំនឿ​របស់​អ្នក​ទាំង​នោះ ព្រះ‌អង្គ​ក៏​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​អ្នក​ស្លាប់​ដៃ​ស្លាប់​ជើង​នោះ​ថា៖ «កូន​អើយ! ចូរ​សង្ឃឹម​ឡើង កូន​បាន​ទទួល​ការ​អត់​ទោស​ពី​បាប​ហើយ»។ ពេល​នោះ មាន​អាចារ្យ​ខ្លះ​នឹក​ក្នុង​ចិត្ត​ថា៖ «អ្នក​នេះ​ប្រមាថ​ព្រះ​ទេ​តើ!»។ ប៉ុន្តែ ព្រះ‌យេស៊ូវ​ស្គាល់​គំនិត​របស់​គេ ក៏​មាន​ព្រះ‌បន្ទូល​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​មាន​គំនិត​អាក្រក់​ក្នុង​ចិត្ត​ដូច្នេះ? ដ្បិត​ដែល​និយាយ​ថា "អ្នក​បាន​ទទួល​ការ​អត់​ទោស​ហើយ" ឬ​ថា "ចូរ​ក្រោក​ឡើង ហើយ​ដើរ​ទៅ" តើ​ពាក្យ​ណា​មួយ​ស្រួល​និយាយ​ជាង? ប៉ុន្តែ នេះ​ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ថា កូន​មនុស្ស​មាន​អំណាច​នឹង​អត់​ទោស​បាប​នៅ​លើ​ផែនដី​នេះ»។ ពេល​នោះ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​អ្នក​ស្លាប់​ដៃ​ស្លាប់​ជើង​ថា៖ «ចូរ​ក្រោក​ឡើង យក​គ្រែ​ស្នែង​របស់​អ្នក​ទៅ​ផ្ទះ​ទៅ!» អ្នក​នោះ​ក៏​ក្រោក​ឡើង ហើយ​ដើរ​ទៅ​ផ្ទះ។

អាន ម៉ាថាយ 9