ពេលព្រះយេស៊ូវកំពុងគង់នៅភូមិបេតថានី ក្នុងផ្ទះរបស់ស៊ីម៉ូន ជាមនុស្សឃ្លង់ នោះមានស្ត្រីម្នាក់ចូលមកគាល់ព្រះអង្គទាំងកាន់ដបថ្មកែវមួយ ដាក់ប្រេងក្រអូបដ៏មានតម្លៃបំផុត ហើយចាក់ប្រេងក្រអូបនោះលើព្រះសិររបស់ព្រះអង្គ ពេលទ្រង់កំពុងគង់នៅតុអាហារ។ ពេលពួកសិស្សឃើញដូច្នោះ គេទាស់ចិត្តជាខ្លាំង ហើយពោលថា៖ «ហេតុអ្វីក៏ខ្ជះខ្ជាយដូច្នេះ? ដ្បិតប្រេងនេះអាចយកទៅលក់បានតម្លៃយ៉ាងខ្ពស់ ហើយយកប្រាក់ទៅចែកទានឲ្យអ្នកក្រវិញ»។ ប៉ុន្តែ ព្រះយេស៊ូវជ្រាបពីការនោះ ហើយក៏មានព្រះបន្ទូលទៅគេថា៖ «ហេតុអ្វីបានជាអ្នករំខានចិត្តនាងដូច្នេះ? ដ្បិតនាងបានធ្វើការល្អចំពោះខ្ញុំ។ អ្នករាល់គ្នាមានអ្នកក្រនៅជាមួយរហូត តែខ្ញុំមិននៅជាមួយអ្នករាល់គ្នារហូតទេ។ ការដែលនាងបានចាក់ប្រេងក្រអូបលើរូបកាយខ្ញុំដូច្នេះ នាងបានរៀបចំសម្រាប់ពិធីបញ្ចុះសពរបស់ខ្ញុំ។ ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា នៅក្នុងពិភពលោកទាំងមូល ទីណាដែលដំណឹងល្អនេះប្រកាសទៅដល់ នោះគេនឹងតំណាលពីការដែលនាងបានធ្វើ ជាការរំឭកអំពីនាង»។
អាន ម៉ាថាយ 26
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ម៉ាថាយ 26:6-13
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ