ម៉ាថាយ 18:23-28

ម៉ាថាយ 18:23-28 គកស១៦

ដូច្នេះ ព្រះរាជ្យ​នៃ​ស្ថាន‌សួគ៌​ប្រៀប​បាន​នឹង​ស្តេច​មួយ​អង្គ ដែល​ចង់​គិត​បញ្ជី​ជា​មួយ​ពួក​អ្នក​បម្រើ។ ពេល​ស្តេច​ចាប់​ផ្ដើម​គិត​បញ្ជី មាន​គេ​នាំ​កូន​បំណុល​ម្នាក់ ដែល​ជំពាក់​ប្រាក់​ពីរ​កោដិ មក​ជួប​ស្ដេ​ច ហើយ​ដោយ​ព្រោះ​អ្នក​នោះ​គ្មាន​អ្វី​សង ចៅហ្វាយ​របស់​គាត់​បញ្ជា​ឲ្យ​លក់​ខ្លួន​គាត់ ទាំង​ប្រពន្ធ ទាំង​កូន ទាំង​របស់‌របរ​ដែល​គាត់​មាន ដើម្បី​យក​ប្រាក់​មក​សង​បំណុល​នោះ។ ដូច្នេះ អ្នក​បម្រើ​នោះ​ក៏​លុត​ជង្គង់​នៅ​ចំពោះ​ស្ដេច ទូល​អង្វរ​ថា "បពិត្រ​ព្រះ‌ករុណា សូម​ទ្រង់​មេត្តា​ពន្យា​ពេល​ឲ្យ​ទូល‌បង្គំ​សិន ទូល‌បង្គំ​នឹង​សង​ព្រះ‌អង្គ​គ្រប់​ចំនួន"។ ដោយ​ព្រោះ​មាន​ព្រះ‌ហឫ‌ទ័យ​អាណិត‌អាសូរ​ដល់​គាត់ ចៅហ្វាយ​ក៏​ដោះ​លែង​គាត់ ទាំង​លុប​បំណុល​របស់​គាត់​ចោល​ទៀត​ផង។ ប៉ុន្តែ ពេល​អ្នក​បម្រើ​នោះ​ចេញ​ទៅ គាត់​បាន​ជួប​នឹង​គូកន​របស់​ខ្លួន​ម្នាក់ ដែល​ជំពាក់​ប្រាក់​គាត់​មួយ​រយ​ដេណារី គាត់​ក៏​ចាប់​ច្របាច់​ក​អ្នក​នោះ ទាំង​ពោល​ថា "សង​ប្រាក់​ដែល​ជំពាក់​ខ្ញុំ​នោះ​មក"។

អាន ម៉ាថាយ 18