កាលពួកគេមកដល់ក្រុងកាពើណិម ពួកអ្នកទារពន្ធសម្រាប់ព្រះវិហារចូលមកសួរពេត្រុសថា៖ «តើគ្រូរបស់អ្នកមិនបង់ពន្ធព្រះវិហារទេឬ?» លោកឆ្លើយថា៖ «បាទ លោកបង់!» កាលពេត្រុសបានមកដល់ផ្ទះ ព្រះយេស៊ូវមានព្រះបន្ទូលអំពីរឿងនេះជាមុន ដោយសួរថា៖ «ស៊ីម៉ូន តើអ្នកយល់យ៉ាងណា? តើស្តេចនៅលើផែនដី ហូតពន្ធ ឬសួយសារអាករពីអ្នកណា? ពីកូនចៅរបស់ខ្លួន ឬពីអ្នកដទៃ?» ហើយពេលពេត្រុសទូលឆ្លើយថា៖ «ពីអ្នកដទៃ» ព្រះយេស៊ូវក៏មានព្រះបន្ទូលទៅគាត់ថា៖ «ដូច្នេះ កូនចៅបានរួចហើយ។ ប៉ុន្តែ ដើម្បីកុំឲ្យគេទាស់ចិត្តដោយសារយើង ចូរទៅសមុទ្រ ហើយបោះសន្ទូច ចាប់យកត្រីដំបូងដែលជាប់សន្ទូច មកបើកមាត់វា នោះអ្នកនឹងឃើញកាក់មួយ ចូរយកកាក់នោះទៅបង់សម្រាប់ខ្ញុំ និងអ្នកទៅ»។
អាន ម៉ាថាយ 17
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ម៉ាថាយ 17:24-27
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ