ម៉ាថាយ 17:24-27

ម៉ាថាយ 17:24-27 គកស១៦

កាល​ពួក​គេ​មក​ដល់​ក្រុង​កាពើណិម ពួក​អ្នក​ទារ​ពន្ធ​សម្រាប់​ព្រះ‌វិហារ​ចូល​មក​សួរ​ពេត្រុស​ថា៖ «តើ​គ្រូ​របស់​អ្នក​មិន​បង់​ពន្ធ​ព្រះ‌វិហារ​ទេ​ឬ?» លោក​ឆ្លើយ​ថា៖ «បាទ លោក​បង់!» កាល​ពេត្រុស​បាន​មក​ដល់​ផ្ទះ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​អំពី​រឿង​នេះ​ជា​មុន ដោយ​សួរ​ថា៖ «ស៊ីម៉ូន តើ​អ្នក​យល់​យ៉ាង​ណា? តើ​ស្តេច​នៅ​លើ​ផែនដី ហូត​ពន្ធ ឬ​សួយ‌សារ‌អាករ​ពី​អ្នក​ណា? ពី​កូន​ចៅ​របស់​ខ្លួន ឬ​ពី​អ្នក​ដទៃ?» ហើយ​ពេល​ពេត្រុស​ទូល​ឆ្លើយ​ថា៖ «ពី​អ្នក​ដទៃ» ព្រះ‌យេស៊ូវ​ក៏​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «ដូច្នេះ កូន​ចៅ​បាន​រួច​ហើយ។ ប៉ុន្តែ ដើម្បី​កុំ​ឲ្យ​គេ​ទាស់​ចិត្ត​ដោយ‌សារ​យើង ចូរ​ទៅ​សមុទ្រ ហើយ​បោះ​សន្ទូច ចាប់​យក​ត្រី​ដំបូង​ដែល​ជាប់​សន្ទូច មក​បើក​មាត់​វា នោះ​អ្នក​នឹង​ឃើញ​កាក់​មួយ ចូរ​យក​កាក់​នោះ​ទៅ​បង់​សម្រាប់​ខ្ញុំ និង​អ្នក​ទៅ»។

អាន ម៉ាថាយ 17