តាំងពីពេលនោះ មក ព្រះយេស៊ូវចាប់ផ្តើមបង្ហាញពួកសិស្សរបស់ព្រះអង្គថា ទ្រង់ត្រូវតែយាងទៅក្រុងយេរូសាឡិម ហើយត្រូវរងទុក្ខជាខ្លាំងពីពួកចាស់ទុំ ពួកសង្គ្រាជ និងពួកអាចារ្យ ក៏ត្រូវគេធ្វើគុត ហើយរស់ឡើងវិញនៅថ្ងៃទីបី។ ពេលនោះ ពេត្រុសនាំព្រះអង្គទៅដោយឡែក ហើយចាប់ផ្ដើមទូលជំទាស់ព្រះអង្គថា៖ «ព្រះអម្ចាស់អើយ សូមទ្រង់មេត្តាប្រណីផង! កុំឲ្យការនេះកើតមានដល់ព្រះអង្គឡើយ»។ ប៉ុន្តែ ព្រះអង្គបែរមក មានព្រះបន្ទូលទៅពេត្រុសថា៖ «សាតាំង! ថយទៅក្រោយយើងទៅ ឯងជាសេចក្តីបង្អាក់ដល់យើង ដ្បិតឯងមិនគិតតាមគំនិតរបស់ព្រះទេ គឺគិតតាមតែគំនិតរបស់មនុស្សប៉ុណ្ណោះ»។ បន្ទាប់មក ព្រះយេស៊ូវប្រាប់ពួកសិស្សរបស់ព្រះអង្គថា៖ «បើអ្នកណាចង់មកតាមខ្ញុំ ត្រូវឲ្យគេលះកាត់ចិត្តខ្លួនឯងចោល ផ្ទុកឈើឆ្កាងរបស់ខ្លួន ហើយមកតាមខ្ញុំ។ ដ្បិតអ្នកណាដែលចង់រក្សាជីវិតខ្លួន នឹងបាត់ជីវិតទៅ តែអ្នកណាដែលបាត់ជីវិតខ្លួន ដោយព្រោះខ្ញុំ នឹងបានជីវិតវិញ។ ដ្បិតបើមនុស្សម្នាក់បានពិភពលោកទាំងមូល តែបាត់បង់ជីវិត តើនឹងមានប្រយោជន៍អ្វីដល់អ្នកនោះ? ឬតើគេនឹងយកអ្វីមកប្ដូរនឹងជីវិតរបស់ខ្លួនបាន? ព្រោះកូនមនុស្សនឹងមកក្នុងសិរីល្អរបស់ព្រះវរបិតា ជាមួយពួកទេវតារបស់លោក ហើយពេលនោះ លោកនឹងសងដល់គ្រប់គ្នា តាមការដែលខ្លួនបានប្រព្រឹត្ត។
អាន ម៉ាថាយ 16
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ម៉ាថាយ 16:21-27
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ