កាលព្រះយេស៊ូវបានឮដូច្នេះ ទ្រង់ក៏យាងចុះទូកចេញពីទីនោះ ទៅកន្លែងមួយស្ងាត់ដោយឡែកតែមួយអង្គឯង ពេលមហាជនបានដឹង គេក៏នាំគ្នាចេញពីក្រុងនានា ដើរទៅតាមព្រះអង្គ។ ពេលព្រះអង្គយាងឡើងពីទូក ឃើញមហាជនច្រើនកុះករ ព្រះអង្គមានព្រះហឫទ័យក្តួលអាណិតដល់គេ ហើយទ្រង់ក៏ប្រោសអ្នកជំងឺក្នុងចំណោមពួកគេឲ្យបានជា។ លុះដល់ពេលល្ងាច ពួកសិស្សបានចូលមកជិតព្រះអង្គទូលថា៖ «ទីនេះស្ងាត់ណាស់ ហើយម៉ោងក៏ជ្រុលហើយ សូមឲ្យបណ្តាជនត្រឡប់ទៅវិញទៅ ដើម្បីឲ្យគេចូលទៅតាមភូមិ ហើយទិញអាហារសម្រាប់ខ្លួនគេ»។ ព្រះយេស៊ូវមានព្រះបន្ទូលទៅគេថា៖ «មិនចាំបាច់ឲ្យគេទៅណាទេ ចូរអ្នករាល់គ្នាឲ្យអាហារគេបរិភោគផង»។ ពួកសិស្សទូលព្រះអង្គថា៖ «នៅទីនេះយើងខ្ញុំគ្មានអ្វីទេ មានតែនំបុ័ងប្រាំដុំ និងត្រីពីរប៉ុណ្ណោះ»។ ព្រះអង្គមានព្រះបន្ទូលថា៖ «ចូរយកនំបុ័ង និងត្រីនោះមកឲ្យខ្ញុំ»។ បន្ទាប់មក ព្រះអង្គបង្គាប់ឲ្យបណ្តាជនអង្គុយនៅលើស្មៅ។ ព្រះអង្គយកនំប៉័ងប្រាំដុំ និងត្រីពីរនោះមក ហើយងើបព្រះភក្ត្រទៅស្ថានសួគ៌អរព្រះគុណ រួចកាច់នំប៉័ងឲ្យទៅពួកសិស្ស ពួកសិស្សក៏ចែកឲ្យបណ្ដាជន។ គេទាំងអស់គ្នាបានបរិភោគឆ្អែតស្កប់ស្កល់ ហើយគេប្រមូលចំណិតដែលនៅសល់ ដាក់ពេញបានដប់ពីរកន្ត្រក។ អស់អ្នកដែលបានបរិភោគ មានចំនួនបុរសប្រមាណប្រាំពាន់នាក់ មិនរាប់ស្ត្រី និងកូនក្មេងទេ។
អាន ម៉ាថាយ 14
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ម៉ាថាយ 14:13-21
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ