ម៉ាឡាគី 2:1-6

ម៉ាឡាគី 2:1-6 គកស១៦

«ឥឡូវ​នេះ ឱ​ពួក​សង្ឃ​អើយ សេចក្ដី​បង្គាប់​នេះ គឺ​សម្រាប់​អ្នក​រាល់​គ្នា ប្រសិន​បើ​អ្នក​រាល់​គ្នា​មិន​ព្រម​ស្តាប់​តាម ហើយ​មិន​យក​ចិត្ត​ទុក​ដាក់​នឹង​ថ្វាយ​សិរី‌ល្អ​ដល់​ឈ្មោះ​យើង​ទេ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​មាន​ព្រះ‌បន្ទូល​ថា យើង​នឹងចាត់​បណ្ដាសា​មក​លើអ្នក​រាល់​គ្នា យើង​នឹង​ដាក់​បណ្ដាសា​ជំនួស​ព្រះពរ ពី​ព្រោះ​អ្នក​រាល់​គ្នា​មិន​យក​ចិត្ត​ទុក​ដាក់​សោះ។ មើល៍! យើង​នឹង​បន្ទោស​ពូជ​ពង្ស​របស់​អ្នក​រាល់​គ្នា ហើយ​ជះ​លាមក​ទៅ​លើ​មុខ​អ្នក​រាល់​គ្នា គឺ​ជា​លាមក​ពី​តង្វាយ​យញ្ញ‌បូជា​របស់​អ្នក ហើយ​គេ​នឹង​យក​អ្នក​រាល់​គ្នា​ចេញ​ទៅ​ជា‌មួយ​នឹង​លាមក​នោះ​ដែរ។ ដូច្នេះ អ្នក​រាល់​គ្នា​នឹង​ដឹង​ថា យើង​បាន​បង្គាប់​ដល់​អ្នក​ហើយ ដើម្បី​ឲ្យ​សេចក្ដី​សញ្ញា​របស់​យើង​បាន​នៅ​ជា‌មួយ​ពួក​លេវី នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ។ ឯ​សេចក្ដី​សញ្ញា​ដែល​យើង​បាន​តាំង​នឹង​គេ​នោះ គឺ​ជា​ជីវិត និង​ជា​សេចក្ដី​សុខ​ដែល​យើង​បាន​ឲ្យ​ដល់​គេ ដើម្បី​ឲ្យ​គេ​កោត​ខ្លាច​យើង ព្រម​ទាំង​ភ័យ‌ញ័រ​នៅ​ចំពោះ​ឈ្មោះ​យើង។ គេ​មាន​ច្បាប់​ពិត​នៅ​ក្នុង​មាត់ ហើយ​មិន​ឃើញ​មាន​អំពើ​ទុច្ចរិត​នៅ​បបូរ​មាត់​គេ​ឡើយ គេ​បាន​ដើរ​ជា‌មួយ​យើង​ដោយ​សេចក្ដី​សុខ និង​ទៀង​ត្រង់ ក៏​បាន​បំបែរ​មនុស្ស​ជា​ច្រើន​ចេញ​ពី​អំពើ​ទុច្ចរិត។

អាន ម៉ាឡាគី 2