លូកា 6:26-36

លូកា 6:26-36 គកស១៦

វេទនា​ដល់​អ្នក​រាល់​គ្នា កាល​ណា​មនុស្ស​ទាំង​អស់​និយាយ​ល្អ​ពី​អ្នក​រាល់​គ្នា ដ្បិត​ពី​ដើម បុព្វ‌បុរស​របស់​គេ​ក៏​បាន​ប្រព្រឹត្ត ចំពោះ​ពួក​ហោរា​ក្លែង‌ក្លាយ​យ៉ាង​ដូច្នោះ​ដែរ»។ «ប៉ុន្តែ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ដែល​កំពុង​ស្តាប់​ថា ចូរ​អ្នក​រាល់​គ្នា​ស្រឡាញ់​ខ្មាំង​សត្រូវ​របស់​ខ្លួន ចូរ​ធ្វើ​ល្អ​ចំពោះ​អស់​អ្នក​ដែល​ស្អប់​អ្នក​រាល់​គ្នា ចូរ​ឲ្យ​ពរ​អស់​អ្នក​ដែល​ប្រទេច​ផ្តាសា​អ្នក​រាល់​គ្នា ហើយ​អធិស្ឋាន​ឲ្យ​អស់​អ្នក​ដែល​ធ្វើ​ទុក្ខ​អ្នក​រាល់​គ្នា។ ប្រសិន‌បើ​មាន​អ្នក​ណា​ទះ​កំផ្លៀង​អ្នក​ម្ខាង ចូរ​បែរ​ម្ខាង​ឲ្យ​គេ​ទៀត​ចុះ ហើយ​ប្រសិន‌បើ​អ្នក​ណា​យក​អាវ​វែង​របស់​អ្នក ក៏​កុំ​ឃាត់​មិន​ឲ្យ​គេ​យក​អាវ​តូច​របស់​អ្នក​ឡើយ។ ចូរ​ឲ្យ​ដល់​អ្នក​ណា​ដែល​សុំ​ពី​អ្នក ហើយ​បើ​អ្នក​ណា​យក​របស់​អ្វី​ពី​អ្នក កុំ​ឲ្យ​ទារ​ពី​គេ​វិញ​ឡើយ។ អ្នក​រាល់​គ្នា​ចង់​ឲ្យ​គេ​ប្រព្រឹត្ត​ចំពោះ​ខ្លួន​យ៉ាង​ណា ត្រូវ​ប្រព្រឹត្ត​ចំពោះ​គេ​យ៉ាង​នោះ​ដែរ»។ ប្រសិន‌បើ​អ្នក​រាល់​គ្នា​ស្រឡាញ់​តែ​អស់​អ្នក​ដែល​ស្រឡាញ់​អ្នក​រាល់​គ្នា នោះ​តើ​មាន​គុណ​បំណាច់​អ្វី​ចំពោះ​អ្នក? ដ្បិត​សូម្បី​តែ​មនុស្ស​បាប​ក៏​ចេះ​ស្រឡាញ់​អស់​អ្នក​ដែល​ស្រឡាញ់​គេ​ដែរ។ ប្រសិន‌បើ​អ្នក​រាល់​គ្នា​ធ្វើ​ល្អ​ចំពោះ​តែ​អស់​អ្នក​ដែល​ធ្វើ​ល្អ​ចំពោះ​អ្នក​រាល់​គ្នា នោះ​តើ​មាន​គុណ​បំណាច់​អ្វី​ចំពោះ​អ្នក? ដ្បិត​សូម្បី​តែ​មនុស្ស​បាប​ក៏​ចេះ​ធ្វើ​ដូច្នេះ​ដែរ។ ប្រសិន‌បើ​អ្នក​រាល់​គ្នា​ឲ្យ​គេ​ខ្ចី ដោយ​សង្ឃឹម​ថា​នឹង​បាន​វិញ នោះ​តើ​មាន​គុណ​បំណាច់​អ្វី​ចំពោះ​អ្នក? ដ្បិត​សូម្បី​តែ​មនុស្ស​បាប​ក៏​ចេះ​ឲ្យ​មនុស្ស​បាប​ខ្ចី​ដែរ ដើម្បី​ឲ្យ​បាន​ទទួល​ដូច​ដើម​វិញ។ ប៉ុន្ដែ ចូរ​ស្រឡាញ់​ខ្មាំង​សត្រូវ​របស់​អ្នក​រាល់​គ្នា ចូរ​ធ្វើ​ល្អ ហើយ​ឲ្យ​គេ​ខ្ចី ដោយ​កុំ​សង្ឃឹម​ចង់​បាន​អ្វី​មក​វិញ​ឡើយ។ អ្នក​រាល់​គ្នា​នឹង​បាន​រង្វាន់​យ៉ាង​ធំ ហើយ​អ្នក​រាល់​គ្នា​នឹង​ធ្វើ​ជា​កូន​របស់​ព្រះ​ដ៏​ខ្ពស់​បំផុត ដ្បិត​ព្រះ‌អង្គ​មាន​ព្រះ‌ហឫ‌ទ័យ​សប្បុរស​ចំពោះ​មនុស្ស​អកត្តញ្ញូ និង​មនុស្ស​អាក្រក់​ដែរ។ ចូរ​មាន​ចិត្ត​មេត្តា‌ករុណា ដូច​ព្រះ‌វរបិតា​របស់​អ្នក​រាល់​គ្នា ទ្រង់​មាន​ព្រះ‌ហឫ‌ទ័យ​មេត្តា‌ករុណា​ដែរ។

អាន លូកា 6

Verse Image for លូកា 6:26-36

លូកា 6:26-36 - វេទនា​ដល់​អ្នក​រាល់​គ្នា
កាល​ណា​មនុស្ស​ទាំង​អស់​និយាយ​ល្អ​ពី​អ្នក​រាល់​គ្នា
ដ្បិត​ពី​ដើម បុព្វ‌បុរស​របស់​គេ​ក៏​បាន​ប្រព្រឹត្ត
ចំពោះ​ពួក​ហោរា​ក្លែង‌ក្លាយ​យ៉ាង​ដូច្នោះ​ដែរ»។


«ប៉ុន្តែ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ដែល​កំពុង​ស្តាប់​ថា ចូរ​អ្នក​រាល់​គ្នា​ស្រឡាញ់​ខ្មាំង​សត្រូវ​របស់​ខ្លួន ចូរ​ធ្វើ​ល្អ​ចំពោះ​អស់​អ្នក​ដែល​ស្អប់​អ្នក​រាល់​គ្នា ចូរ​ឲ្យ​ពរ​អស់​អ្នក​ដែល​ប្រទេច​ផ្តាសា​អ្នក​រាល់​គ្នា ហើយ​អធិស្ឋាន​ឲ្យ​អស់​អ្នក​ដែល​ធ្វើ​ទុក្ខ​អ្នក​រាល់​គ្នា។ ប្រសិន‌បើ​មាន​អ្នក​ណា​ទះ​កំផ្លៀង​អ្នក​ម្ខាង ចូរ​បែរ​ម្ខាង​ឲ្យ​គេ​ទៀត​ចុះ ហើយ​ប្រសិន‌បើ​អ្នក​ណា​យក​អាវ​វែង​របស់​អ្នក ក៏​កុំ​ឃាត់​មិន​ឲ្យ​គេ​យក​អាវ​តូច​របស់​អ្នក​ឡើយ។ ចូរ​ឲ្យ​ដល់​អ្នក​ណា​ដែល​សុំ​ពី​អ្នក ហើយ​បើ​អ្នក​ណា​យក​របស់​អ្វី​ពី​អ្នក កុំ​ឲ្យ​ទារ​ពី​គេ​វិញ​ឡើយ។ អ្នក​រាល់​គ្នា​ចង់​ឲ្យ​គេ​ប្រព្រឹត្ត​ចំពោះ​ខ្លួន​យ៉ាង​ណា ត្រូវ​ប្រព្រឹត្ត​ចំពោះ​គេ​យ៉ាង​នោះ​ដែរ»។
ប្រសិន‌បើ​អ្នក​រាល់​គ្នា​ស្រឡាញ់​តែ​អស់​អ្នក​ដែល​ស្រឡាញ់​អ្នក​រាល់​គ្នា នោះ​តើ​មាន​គុណ​បំណាច់​អ្វី​ចំពោះ​អ្នក? ដ្បិត​សូម្បី​តែ​មនុស្ស​បាប​ក៏​ចេះ​ស្រឡាញ់​អស់​អ្នក​ដែល​ស្រឡាញ់​គេ​ដែរ។ ប្រសិន‌បើ​អ្នក​រាល់​គ្នា​ធ្វើ​ល្អ​ចំពោះ​តែ​អស់​អ្នក​ដែល​ធ្វើ​ល្អ​ចំពោះ​អ្នក​រាល់​គ្នា នោះ​តើ​មាន​គុណ​បំណាច់​អ្វី​ចំពោះ​អ្នក? ដ្បិត​សូម្បី​តែ​មនុស្ស​បាប​ក៏​ចេះ​ធ្វើ​ដូច្នេះ​ដែរ។ ប្រសិន‌បើ​អ្នក​រាល់​គ្នា​ឲ្យ​គេ​ខ្ចី ដោយ​សង្ឃឹម​ថា​នឹង​បាន​វិញ នោះ​តើ​មាន​គុណ​បំណាច់​អ្វី​ចំពោះ​អ្នក? ដ្បិត​សូម្បី​តែ​មនុស្ស​បាប​ក៏​ចេះ​ឲ្យ​មនុស្ស​បាប​ខ្ចី​ដែរ ដើម្បី​ឲ្យ​បាន​ទទួល​ដូច​ដើម​វិញ។ ប៉ុន្ដែ ចូរ​ស្រឡាញ់​ខ្មាំង​សត្រូវ​របស់​អ្នក​រាល់​គ្នា ចូរ​ធ្វើ​ល្អ ហើយ​ឲ្យ​គេ​ខ្ចី ដោយ​កុំ​សង្ឃឹម​ចង់​បាន​អ្វី​មក​វិញ​ឡើយ។ អ្នក​រាល់​គ្នា​នឹង​បាន​រង្វាន់​យ៉ាង​ធំ ហើយ​អ្នក​រាល់​គ្នា​នឹង​ធ្វើ​ជា​កូន​របស់​ព្រះ​ដ៏​ខ្ពស់​បំផុត ដ្បិត​ព្រះ‌អង្គ​មាន​ព្រះ‌ហឫ‌ទ័យ​សប្បុរស​ចំពោះ​មនុស្ស​អកត្តញ្ញូ និង​មនុស្ស​អាក្រក់​ដែរ។ ចូរ​មាន​ចិត្ត​មេត្តា‌ករុណា ដូច​ព្រះ‌វរបិតា​របស់​អ្នក​រាល់​គ្នា ទ្រង់​មាន​ព្រះ‌ហឫ‌ទ័យ​មេត្តា‌ករុណា​ដែរ។