លូកា 4:9-12

លូកា 4:9-12 គកស១៦

បន្ទាប់មក អារក្ស​បាន​នាំ​ព្រះ‌អង្គ​ទៅ​ក្រុង​យេរូ‌សាឡិម ដាក់​ព្រះ‌អង្គ​នៅ​លើ​កំពូល​ព្រះ‌វិហារ ហើយ​ទូល​ព្រះ‌អង្គ​ថា៖ «ប្រសិន‌បើ​អ្នក​ជា​ព្រះ‌រាជ​បុត្រា​របស់​ព្រះ​មែន សូម​ទម្លាក់​ខ្លួន​ពី​នេះ​ទៅ​ក្រោម​មើល៍ ដ្បិត​មាន​សេចក្តី​ចែង​ទុក​មក​ថា "ព្រះ‌អង្គ​នឹង​បង្គាប់​ពួក​ទេវតា​របស់​ព្រះ‌អង្គ​ពី​ដំណើរ​អ្នក ដើម្បី​ថែ​រក្សា​អ្នក ហើយ​ទេវតា​ទាំង​នោះ​នឹង​ទ្រ​អ្នក​ដោយ​ដៃ ក្រែង​ជើង​អ្នក​ទង្គិច​នឹង​ថ្ម"» ។ ព្រះ‌យេស៊ូវ​ឆ្លើយ​ទៅ​វា​ថា៖ «បទ​គម្ពីរ​ចែង​ថា "កុំ​ល្បង​ល​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​ឡើយ"» ។

អាន លូកា 4

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង លូកា 4:9-12