ព្រះយេស៊ូវមានព្រះបន្ទូលទៅពួកសិស្សថា៖ «មានសេដ្ឋីម្នាក់ ដែលគេមកប្តឹងលោក ពីអ្នកមើលខុសត្រូវលើរបស់ទ្រព្យសម្បត្តិរបស់លោកថា អ្នកនោះចាយបង្ហិនបង្ហោចទ្រព្យសម្បត្តិលោកជាច្រើន។ គាត់ក៏ហៅអ្នកនោះមកសួរថា "តើរឿងដែលខ្ញុំបានឮគេនិយាយពីអ្នក នោះយ៉ាងណាដែរ? ចូរយកបញ្ជីពីការចាត់ចែងរបស់អ្នកមកឲ្យខ្ញុំ ព្រោះអ្នកមិនអាចធ្វើជាអ្នកចាត់ការរបស់យើងតទៅទៀតបានទេ"។ អ្នកចាត់ការនោះគិតក្នុងចិត្តថា "តើខ្ញុំត្រូវធ្វើយ៉ាងណា? ដ្បិតចៅហ្វាយខ្ញុំគិតដកការត្រួតត្រានេះពីខ្ញុំហើយ ខ្ញុំគ្មានកម្លាំងទៅកាប់ដីទេ បើដើរសុំទាន ក៏ខ្មាសគេដែរ។ ខ្ញុំដឹងថាខ្ញុំត្រូវធ្វើអ្វីហើយ ដើម្បីបើកាលណាលោកបណ្តេញខ្ញុំចេញពីការត្រួតត្រានេះ ខ្ញុំនឹងមានគេទទួលខ្ញុំ ឲ្យទៅនៅផ្ទះគេមិនខាន"។ គាត់ក៏ហៅពួកកូនបំណុលរបស់ចៅហ្វាយគាត់មក ម្នាក់ម្ដងៗ គាត់សួរអ្នកទីមួយថា "តើអ្នកជំពាក់ចៅហ្វាយខ្ញុំប៉ុន្មាន"? អ្នកនោះឆ្លើយថា "ជំពាក់ប្រេងមួយរយប៉ោត" រួចគាត់ប្រាប់អ្នកនោះថា "ចូរយកសំបុត្រអ្នក ទៅអង្គុយសរសេរដាក់ហាសិបវិញ ជាប្រញាប់ទៅ"។ គាត់សួរទៅម្នាក់ទៀតថា "ចុះអ្នក តើជំពាក់ប៉ុន្មាន?" អ្នកនោះឆ្លើយថា "ជំពាក់ស្រូវមួយរយហាប" គាត់ប្រាប់អ្នកនោះថា "ចូរយកសំបុត្រអ្នក ទៅសរសេរដាក់ប៉ែតសិបវិញទៅ"។ ចៅហ្វាយក៏សរសើរអ្នកមើលខុសត្រូវទុច្ចរិតនោះ ព្រោះគាត់បានប្រព្រឹត្តដោយឆ្លៀវឆ្លាត ដ្បិតមនុស្សរបស់លោកីយ៍នេះ គេមានប្រាជ្ញាចំពោះជំនាន់គេ ជាជាងមនុស្សរបស់ពន្លឺទៅទៀត។ ខ្ញុំសូមប្រាប់អ្នករាល់គ្នាថា ចូរប្រើទ្រព្យសម្បត្តិលោកីយ៍នេះ ឲ្យបានមិត្តសម្លាញ់ដល់ខ្លួន ដើម្បីកាលណាទ្រព្យនោះរលាយសូន្យទៅ នោះនឹងមានគេទទួលអ្នករាល់គ្នា ឲ្យនៅក្នុងទីលំនៅដ៏ស្ថិតស្ថេរអស់កល្បជានិច្ចវិញ។ អ្នកណាដែលស្មោះត្រង់ក្នុងកិច្ចការតូចបំផុត នោះឈ្មោះថា ស្មោះត្រង់ក្នុងកិច្ចការធំ ហើយអ្នកណាដែលទុច្ចរិតក្នុងកិច្ចការតូចបំផុត នោះក៏ឈ្មោះថាទុច្ចរិតក្នុងកិច្ចការធំដែរ។ ដូច្នេះ បើអ្នករាល់គ្នាមិនស្មោះត្រង់ចំពោះទ្រព្យសម្បត្តិរបស់លោកីយ៍ទេ តើអ្នកណាអាចប្រគល់ទ្រព្យសម្បត្តិដ៏ពិតប្រាកដ ទុកនឹងអ្នករាល់គ្នាបាន? ហើយបើអ្នករាល់គ្នាមិនស្មោះត្រង់នឹងទ្រព្យសម្បត្តិអ្នកដទៃទេ តើអ្នកណានឹងឲ្យអ្វីដាច់ជារបស់អ្នកបាន? គ្មានបាវបម្រើណាអាចបម្រើចៅហ្វាយពីរបានទេ ដ្បិតបាវបម្រើនោះនឹងស្អប់មួយ ស្រឡាញ់មួយ ឬនឹងកាន់ខាងមួយ ហើយមើលងាយមួយ ដូច្នេះ អ្នករាល់គ្នាក៏ពុំអាចបម្រើព្រះផង និងទ្រព្យសម្បត្តិផងបានឡើយ»។
អាន លូកា 16
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: លូកា 16:1-13
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ