លូកា 15:1-7

លូកា 15:1-7 គកស១៦

មាន​អ្នក​ទារ​ពន្ធ និង​មនុស្ស​បាប​ទាំង​អស់ នាំ​គ្នា​ចូល​មក​ជិត ដើម្បី​ស្តាប់​ព្រះ‌អង្គ។ ពួក​ផារិស៊ី និង​ពួក​អាចារ្យ​បាន​រអ៊ូរទាំ​ថា៖ «អ្នក​នេះ​ទទួល​មនុស្ស​បាប ហើយ​បរិ‌ភោគ​ជា​មួយ​ពួក​គេ​ទៀត​ផង»។ ដូច្នេះ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ ជា​រឿង​ប្រៀប​ធៀប​នេះ​ថា៖ «ក្នុង​ពួក​អ្នក​រាល់​គ្នា បើ​អ្នក​ណា​មាន​ចៀម​មួយ​រយ តែ​បាត់​មួយ តើ​មិន​ទុក​ចៀម​កៅ‌សិប​ប្រាំ​បួន​ឲ្យ​នៅ​ទី​រហោ‌ស្ថាន រួច​ទៅ​តាម​រក​ចៀម​មួយ​ដែល​បាត់ ទាល់​តែ​ឃើញ​ទេ​ឬ? កាល​រក​ឃើញ​ហើយ នោះ​គាត់​ក៏​លើក​ចៀម​ដាក់​លើ​ស្មា ដោយ​អំណរ។ លុះ​ពេល​មក​ដល់​ផ្ទះ​វិញ អ្នក​នោះ​ហៅ​មិត្ត​សម្លាញ់ និង​ពួក​អ្នក​ជិត​ខាង​របស់​ខ្លួន​មក ប្រាប់​ថា "ចូរ​អរ​សប្បាយ​ជា​មួយ​ខ្ញុំ ដ្បិត​ចៀម​ខ្ញុំ​ដែល​បាត់ នោះ​ខ្ញុំ​បាន​រក​ឃើញ​វិញ​ហើយ"។ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា នៅ​ស្ថាន‌សួគ៌​នឹង​មាន​សេចក្តី​ត្រេក‌អរ​យ៉ាង​នោះ​ដែរ ដោយ‌សារ​មនុស្ស​បាប​តែ​ម្នាក់ដែល​ប្រែ​ចិត្ត ជាង​មនុស្ស​សុចរិត​កៅ‌សិប​ប្រាំ​បួន​នាក់ ដែល​មិន​ត្រូវ​ការ​ប្រែ​ចិត្ត»។

អាន លូកា 15

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង លូកា 15:1-7

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ