ថ្ងៃមួយ មានមហាជនច្រើនកុះករធ្វើដំណើរទៅជាមួយព្រះអង្គ។ ព្រះអង្គបែរព្រះភក្ត្រហើយមានព្រះបន្ទូលទៅគេថា៖ «បើអ្នកណាមកតាមខ្ញុំ ហើយមិនបានលះអាល័យពីឪពុកម្តាយ ប្រពន្ធកូន បងប្អូនប្រុសស្រី និងជីវិតខ្លួនទេ អ្នកនោះមិនអាចធ្វើជាសិស្សរបស់ខ្ញុំបានឡើយ។ អ្នកណាដែលមិនផ្ទុកឈើឆ្កាងរបស់ខ្លួន ហើយមកតាមខ្ញុំ អ្នកនោះក៏ពុំអាចធ្វើជាសិស្សរបស់ខ្ញុំបានដែរ។ ដ្បិតក្នុងពួកអ្នករាល់គ្នា បើមានអ្នកណាចង់សង់ផ្ទះពីថ្ម តើមិនអង្គុយលៃលកមើលជាមុនសិន ដើម្បីឲ្យដឹងជាថាខ្លួនមានល្មមនឹងធ្វើបង្ហើយបាន ឬមិនបាន? ពុំនោះទេ ពេលចាក់គ្រឹះហើយ តែមិនអាចបង្ហើយបាន អស់អ្នកណាដែលឃើញគេនឹងសើចចំអក ដោយពាក្យថា "អ្នកនេះបានចាប់ផ្តើមសង់ផ្ទះ តែបង្ហើយមិនបាន"។ ឬតើមានស្តេចឯណា ដែលរៀបចេញទៅច្បាំងនឹងស្តេចមួយទៀត ឥតអង្គុយពិគ្រោះមើលជាមុនសិន ដើម្បីឲ្យដឹងថា ខ្លួនអាចនាំពលមួយម៉ឺនទៅតទល់នឹងស្តេច ដែលនាំពលពីរម៉ឺនមកច្បាំង បានឬមិនបាននោះ? ប្រសិនបើឃើញថាមិនអាចតទល់បាន នោះទ្រង់នឹងចាត់រាជទូតឲ្យទៅសុំចងស្ពានមេត្រីនឹងគ្នា ក្នុងកាលដែលស្តេចមួយអង្គទៀតនៅឆ្ងាយនៅឡើយ។ ដូច្នេះ ក្នុងចំណោមអ្នករាល់គ្នា បើអ្នកណាមិនលះបង់អ្វីៗទាំងអស់ដែលខ្លួនមានទេ នោះមិនអាចធ្វើជាសិស្សរបស់ខ្ញុំបានឡើយ»។
អាន លូកា 14
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: លូកា 14:25-33
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ