ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរនាំអើរ៉ុន និងពួកកូនលោក ព្រមទាំងសម្លៀកបំពាក់ ប្រេងតាំង គោឈ្មោលស្ទាវមួយ សម្រាប់ជាតង្វាយលោះបាប ចៀមឈ្មោលពីរ និងកញ្ច្រែងនំបុ័ងឥតដំបែមកជាមួយផង ហើយប្រជុំក្រុមជំនុំទាំងអស់គ្នាមកនៅមាត់ទ្វារត្រសាលជំនុំ»។ លោកម៉ូសេក៏ធ្វើតាមដែលព្រះយេហូវ៉ាបង្គាប់មក ឯក្រុមជំនុំគេមូលគ្នានៅមាត់ទ្វារត្រសាលជំនុំ នោះលោកម៉ូសេក៏ប្រាប់ដល់ក្រុមជំនុំថា៖ «នេះជាសេចក្ដីដែលព្រះយេហូវ៉ាបង្គាប់ឲ្យធ្វើ»។ លោកម៉ូសេក៏នាំលោកអើរ៉ុន និងពួកកូនលោក មកងូតទឹកជម្រះកាយ រួចបំពាក់អាវខ្លីឲ្យលោកអើរ៉ុន ព្រមទាំងក្រវាត់ខ្សែក្រវាត់ ហើយបំពាក់អាវវែងពីលើ ក៏បំពាក់អេផូឌ ហើយចងភ្ជាប់ដោយខ្សែដែលជាប់នឹងអេផូឌនោះផង។ រួចបំពាក់ប្រដាប់បាំងទ្រូង ហើយដាក់អ៊ូរីម និងធូមីម ជាប់នៅប្រដាប់បាំងទ្រូងដែរ។ ក៏បំពាក់មួកនៅលើក្បាល ហើយភ្ជាប់ស្លាកមាស គឺជាក្បាំងបរិសុទ្ធឲ្យជាប់នឹងមួកពីខាងមុខ ដូចជាព្រះយេហូវ៉ាបានបង្គាប់មក។ រួចលោកម៉ូសេយកប្រេងទៅចាក់លាបរោងឧបោសថ និងគ្រប់របស់ទាំងអស់ដែលនៅក្នុងរោងនោះ ញែកចេញជាបរិសុទ្ធ ហើយក៏យកទៅប្រោះលើអាសនាប្រាំពីរដង លោកចាក់លាបអាសនា និងប្រដាប់អាសនាទាំងប៉ុន្មាន ព្រមទាំងចានក្លាំ និងជើងចាននោះផង ដើម្បីនឹងញែកចេញជាបរិសុទ្ធ។ ក៏ចាក់ប្រេងខ្លះលើក្បាលលោកអើរ៉ុន ទាំងលាបឲ្យបានបរិសុទ្ធ រួចលោកនាំយកពួកកូនលោកអើរ៉ុនមកបំពាក់អាវខ្លី ហើយក្រវាត់ខ្សែក្រវាត់ ព្រមទាំងពាក់ឈ្នួតផង ដូចជាព្រះយេហូវ៉ាបានបង្គាប់មក។
អាន លេវីវិន័យ 8
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: លេវីវិន័យ 8:1-13
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ