លេវី‌វិន័យ 23:1-8

លេវី‌វិន័យ 23:1-8 គកស១៦

ព្រះ‌យេហូវ៉ា​បង្គាប់​លោក​ម៉ូសេ ឲ្យ​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ថា៖ «នៅ​ថ្ងៃ​បុណ្យ​ទាំង​ប៉ុន្មាន​នៃ​ព្រះ‌យេហូវ៉ា ដែល​អ្នក​រាល់​គ្នា​ត្រូវ​ប្រកាស​ប្រាប់ ទុក​ជា​ថ្ងៃ​ជំនុំ​បរិសុទ្ធ បុណ្យ​ទាំង​នោះ មាន​ដូច​តទៅ: ត្រូវ​ឲ្យ​ធ្វើ​ការ​ក្នុង​រវាង​ប្រាំមួយ​ថ្ងៃ តែ​ដល់​ថ្ងៃ​ទី​ប្រាំពីរ នោះ​ជា​ថ្ងៃ​សប្ប័ទ​សម្រាប់​ប្រជុំ​ជំនុំ​បរិសុទ្ធ​វិញ អ្នក​រាល់​គ្នា​មិន​ត្រូវ​ធ្វើ​ការ​អ្វី​នៅ​ថ្ងៃ​នោះ​ឡើយ ដ្បិត​ជា​ថ្ងៃ​សប្ប័ទ​របស់​ព្រះ‌យេហូវ៉ា​នៅ​ក្នុង​គ្រប់​ទាំង​ទី​លំ​នៅ​របស់​អ្នក​រាល់​គ្នា។ បុណ្យ​ទាំង​ប៉ុន្មាន​នៃ​ព្រះ‌យេហូវ៉ា ជា​ថ្ងៃ​ប្រជុំ​ជំនុំ​បរិសុទ្ធ ដែល​អ្នក​រាល់​គ្នា​ត្រូវ​ប្រកាស​ប្រាប់​នៅ​ពេល​កំណត់​នោះ​ដូច្នេះ គឺ​នៅ​ថ្ងៃ​ដប់បួន​ក្នុង​ខែ​ទី​មួយ ចាប់​ពី​ល្ងាច​រហូត​ដល់​ខួប​វិញ នោះ​ជា​ថ្ងៃ​បុណ្យ​រំលង​ថ្វាយ​ព្រះ‌យេហូវ៉ា ហើយ​នៅ​ថ្ងៃ​ដប់ប្រាំ​ក្នុង​ខែ​នោះ​ដែរ ជា​បុណ្យ​នំបុ័ង​ឥត​ដំបែ​របស់​ព្រះ‌យេហូវ៉ា អ្នក​រាល់​គ្នា​ត្រូវ​បរិ‌ភោគ​នំបុ័ង​ឥត​ដំបែ​គ្រប់​ប្រាំពីរ​ថ្ងៃ។ នៅ​ថ្ងៃ​ដំបូង ត្រូវ​ឲ្យ​ប្រជុំ​ជំនុំ​បរិសុទ្ធ មិន​ត្រូវ​ធ្វើ​ការ​រក​ស៊ី​ឡើយ។ តែ​អ្នក​រាល់​គ្នា​ត្រូវ​ថ្វាយ​តង្វាយ​ដុត​ដល់​ព្រះ‌យេហូវ៉ា​គ្រប់​ប្រាំពីរ​ថ្ងៃ ដល់​ថ្ងៃ​ទី​ប្រាំពីរ នោះ​ជា​ថ្ងៃ​ប្រជុំ​ជំនុំ​បរិសុទ្ធ មិន​ត្រូវ​ធ្វើ​ការ​រក​ស៊ី​ឡើយ»។