ចូរផ្លុំត្រែនៅក្រុងស៊ីយ៉ូន ចូរធ្វើសូរសញ្ញានៅលើភ្នំបរិសុទ្ធរបស់យើង! ត្រូវឲ្យអ្នកស្រុកទាំងអស់ញាប់ញ័រ ដ្បិតថ្ងៃរបស់ព្រះយេហូវ៉ាកំពុងតែមក ថ្ងៃនោះនៅជិតបង្កើយ គឺជាថ្ងៃងងឹត ហើយមីរស្រទំ ជាថ្ងៃមានពពក ហើយងងឹតយ៉ាងក្រាស់! មានសាសន៍មួយធំ ហើយខ្លាំងពូកែចូលមក ដូចពន្លឺថ្ងៃដែលទើបនឹងរះលាតត្រដាងលើភ្នំ តាំងពីដើមមកមិនដែលមានដូច្នេះឡើយ ហើយនៅពេលខាងមុខ គ្រប់ជំនាន់តរៀងទៅ ក៏មិនមានទៀតដែរ។ មានភ្លើងឆេះបន្សុសនៅពីមុខគេ ហើយខាងក្រោយគេក៏មានអណ្ដាតភ្លើងឆេះដែរ។ នៅមុខគេ ផែនដីប្រៀបដូចជាសួនអេដែន តែខាងក្រោយគេ ប្រៀបដូចជាទីរហោស្ថានសោះកក្រោះ គ្មានអ្វីគេចផុតពីគេឡើយ។ រូបរាងរបស់គេមើលទៅដូចជាសេះ ហើយគេរត់ដូចជាសេះចម្បាំង។ គេកញ្ឆលឮសន្ធឹកដូចរទេះចម្បាំងនៅលើកំពូលភ្នំ គឺដូចសន្ធឹកអណ្ដាតភ្លើងដែលឆេះជញ្ជ្រាំង ហើយដូចជាកងទ័ពដ៏ខ្លាំងពូកែ ដែលប្រុងប្រៀបនឹងចូលច្បាំង។ សាសន៍នានាមានសេចក្ដីថប់ព្រួយនៅមុខគេ មុខមនុស្សទាំងអស់ទៅជាស្លេកស្លាំង។ គេសម្រុកទៅមុខដូចមនុស្សខ្លាំងពូកែ ក៏ឡើងកំផែងដូចមនុស្សថ្នឹកច្បាំង ម្នាក់ៗសម្រុកទៅមុខ ឥតងាកចេញពី ផ្លូវរបស់ខ្លួនឡើយ។ គេមិនរុញគ្នាទៅវិញទៅមកទេ គឺម្នាក់ៗដើរតាមជួររៀងខ្លួន គេទម្លុះទម្លាយឧបសគ្គ ឥតរុញរាឡើយ។ គេផ្សាយទៅពេញក្នុងទីក្រុង ក៏រត់នៅលើកំផែង ហើយឡើងទៅលើផ្ទះទាំងប៉ុន្មាន គេចូលតាមបង្អួចដូចជាចោរ។ ផែនដីកក្រើកនៅមុខគេ ឯផ្ទៃមេឃក៏ញ័ររន្ធត់ ព្រះអាទិត្យ និងព្រះចន្ទប្រែជាងងឹត ហើយផ្កាយទាំងប៉ុន្មានក៏លែងមានពន្លឺ។ ព្រះយេហូវ៉ាបញ្ចេញព្រះសូរសៀង នៅមុខកងទ័ពរបស់ព្រះអង្គ ដ្បិតជំរំទ័ពរបស់ព្រះអង្គធំណាស់ អស់អ្នកដែលធ្វើតាមបញ្ជារបស់ព្រះអង្គ នោះមានច្រើនឥតគណនា ដ្បិតថ្ងៃរបស់ព្រះយេហូវ៉ាជាថ្ងៃដ៏ធំ ហើយគួរស្ញែងខ្លាចណាស់ តើអ្នកណាអាចធន់នៅបាន?
អាន យ៉ូអែល 2
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: យ៉ូអែល 2:1-11
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ