យ៉ូប 1:1-5

យ៉ូប 1:1-5 គកស១៦

នៅ​ស្រុក​អ៊ូស មាន​មនុស្ស​ម្នាក់​ឈ្មោះ​យ៉ូប ជា​អ្នក​គ្រប់​លក្ខណ៍ ហើយ​ទៀង​ត្រង់ ដែល​គោរព​កោត​ខ្លាច​ដល់​ព្រះ ក៏​ចៀស​ចេញ​ពី​សេចក្ដី​អាក្រក់។ លោក​បង្កើត​បាន​កូន​ប្រុស​ប្រាំពីរ​នាក់ និង​កូន​ស្រី​បី​នាក់។ លោក​មាន​ចៀម​ប្រាំពីរ​ពាន់ អូដ្ឋ​បី​ពាន់ គោ​ប្រាំរយ​នឹម និង​លា​ញី​ប្រាំរយ ក៏​មាន​អ្នក​បម្រើ​យ៉ាង​សន្ធឹក បាន​ជា​លោក​ធំ​ជាង​មនុស្ស​ទាំង​អស់ នៅ​ប្រទេស​ខាង​កើត។ កូន​ប្រុសៗ​របស់​លោក គេ​តែង​តែ​ជប់​លៀង​នៅ​ផ្ទះ​គេ​រៀងៗ​ខ្លួន​តាម​វេន គេ​ក៏​បាន​អញ្ជើញ​ប្អូន​ស្រីៗ​របស់​គេ​ទាំង​បី​នាក់ ឲ្យ​មក​បរិ‌ភោគ​ជា‌មួយ​គ្នា​ដែរ។ ក្រោយ​ពេល​ជប់​លៀង លោក​យ៉ូប​តែង​តែ​ប្រាប់​គេ​ឲ្យ​ទៅ​ញែក​ខ្លួន​ជា​បរិសុទ្ធ រួច​ក្រោក​ឡើង​ពី​ព្រលឹម​ស្រាង ថ្វាយ​តង្វាយ​ដុត​តាម​ចំនួន​កូន​ទាំង​ប៉ុន្មាន ដោយ​ពោល​ថា៖ «ក្រែង​កូន​របស់​ខ្ញុំ​បាន​ធ្វើ​បាប ហើយ​មាន​ចិត្ត​លះ​ចោល​ព្រះ​យ៉ាង​ណា»។ លោក​តែង‌តែ​ធ្វើ​ដូច្នេះ​ជា​ដរាប។

អាន យ៉ូប 1