យ៉ូហាន 8:12-30

យ៉ូហាន 8:12-30 គកស១៦

ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ម្តង​ទៀត​ថា៖ «ខ្ញុំ​ជា​ពន្លឺ​បំភ្លឺ​ពិភព​លោក អ្នក​ណា​ដែល​មក​តាម​ខ្ញុំ អ្នក​នោះ​មិន​ដើរ​ក្នុង​ទី​ងងឹត​ឡើយ គឺ​នឹង​មាន​ពន្លឺ​នៃ​ជីវិត​វិញ»។ ពួក​ផារិ‌ស៊ី​ទូល​ថា៖ «អ្នក​ធ្វើ​បន្ទាល់​ពី​ខ្លួន​អ្នក ដូច្នេះ សេចក្តី​បន្ទាល់​របស់​អ្នក​មិន​ពិត​ទេ»។ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា៖ «ទោះ​បី​ខ្ញុំ​ធ្វើ​បន្ទាល់​ពី​ខ្លួន​ខ្ញុំ គង់​តែ​បន្ទាល់​នោះ​ពិត​ដែរ ព្រោះ​ខ្ញុំ​ដឹង​ថា​ខ្ញុំ​មក​ពី​ណា ហើយ​ទៅ​ណា​ផង តែ​អ្នក​រាល់​គ្នា​មិន​ដឹង​ជា​ខ្ញុំ​មក​ពី​ណា ឬ​ទៅ​ណា​ទេ។ អ្នក​រាល់​គ្នា​ជំនុំ‌ជម្រះ​តាម​សាច់​ឈាម ខ្ញុំ​មិន​ជំនុំ‌ជម្រះ​អ្នក​ណា​ទេ។ តែ​បើ​ខ្ញុំ​ជំនុំ‌ជម្រះ នោះ​ការ​ជំនុំ‌ជម្រះ​របស់​ខ្ញុំ​គឺ​ពិត​ត្រង់ ព្រោះ​ខ្ញុំ​មិន​ធ្វើ​តែ​ឯង​ទេ គឺ​មាន​ព្រះ‌វរបិតា ដែល​ចាត់​ខ្ញុំ​ឲ្យ​មក ព្រះ‌អង្គ​គង់​ជា​មួយ​ខ្ញុំ។ ក្នុង​ក្រឹត្យ‌វិន័យ​របស់​អ្នក​រាល់​គ្នា មាន​ពាក្យ​ចែង​ទុក​មក​ថា បើ​បន្ទាល់​របស់​មនុស្ស​ពីរ​នាក់ នោះ​ពិត​ហើយ។ ដូច្នេះ ខ្ញុំ​នេះ​ហើយ​ដែល​ធ្វើ​បន្ទាល់​ពី​ខ្លួន​ខ្ញុំ ហើយ​មាន​ព្រះ‌វរបិតា​មួយ ដែល​ចាត់​ខ្ញុំ​ឲ្យ​មក ព្រះ‌អង្គ​ក៏​ធ្វើ​បន្ទាល់​ពី​ខ្ញុំ​ដែរ»។ ដូច្នេះ គេ​ទូល​ព្រះ‌អង្គ​ថា៖ «តើ​ព្រះ‌វរបិតា​អ្នក​នៅ​ឯ​ណា?» ព្រះ‌យេស៊ូវ​ឆ្លើយ​ថា៖ «អ្នក​រាល់​គ្នា​មិន​ស្គាល់​ខ្ញុំ ហើយ​ក៏​មិន​ស្គាល់​ព្រះ‌វរបិតា​ខ្ញុំ​ដែរ ប្រសិន‌បើ​អ្នក​រាល់​គ្នា​បាន​ស្គាល់​ខ្ញុំ អ្នក​រាល់​គ្នា​មុខ​ជា​នឹង​ស្គាល់​ព្រះ‌វរបិតា​ខ្ញុំ​មិន​ខាន»។ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ពាក្យ​ទាំង​នេះ នៅ​ត្រង់​កន្លែង​ហិប​ប្រាក់​តង្វាយ កាល​ព្រះ‌អង្គ​កំពុង​បង្រៀន​នៅ​ក្នុង​ព្រះ‌វិហារ តែ​គ្មាន​អ្នក​ណា​ចាប់​ព្រះ‌អង្គ​ទេ ព្រោះ​ពេល​កំណត់​របស់​ព្រះ‌អង្គ​មិន​ទាន់​មក​ដល់​នៅ​ឡើយ។ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ម្តង​ទៀត​ថា៖ «ខ្ញុំ​នឹង​ចាក​ចេញ​ទៅ ហើយ​អ្នក​រាល់​គ្នា​នឹង​រក​ខ្ញុំ ហើយ​នឹង​ស្លាប់​ក្នុង​អំពើ​បាប​របស់​អ្នក​រាល់​គ្នា ឯ​កន្លែង​ដែល​ខ្ញុំ​ទៅ អ្នក​មិន​អាច​ទៅ​បាន​ទេ»។ ពេល​នោះ ពួក​សាសន៍​យូដា​និយាយ​គ្នា​ថា៖ «តើ​អ្នក​នេះ​នឹង​សម្លាប់​ខ្លួន​ឯង​ឬ បាន​ជា​ពោល​ថា "កន្លែង​ដែល​ខ្ញុំ​ទៅ អ្នក​រាល់​គ្នា​ពុំ​អាច​ទៅ​បាន​ដូច្នេះ"?» ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​ពួក​គេ​ថា៖ «អ្នក​រាល់​គ្នា​មក​ពី​ស្ថាន​ក្រោម ឯ​ខ្ញុំ​វិញ ខ្ញុំ​មក​ពី​ស្ថាន​លើ។ អ្នក​រាល់​គ្នា​ជា​របស់​លោកីយ៍​នេះ ឯ​ខ្ញុំ​វិញ ខ្ញុំ​មិន​មែន​ជា​របស់​លោកីយ៍​នេះ​ទេ។ ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​ប្រាប់​ថា អ្នក​រាល់​គ្នា​នឹង​ស្លាប់​ក្នុង​អំពើ​បាប​របស់​ខ្លួន ព្រោះ​បើ​មិន​ជឿ​ថា ខ្ញុំ​នេះ​ជា​ព្រះ អ្នក​រាល់​គ្នា​នឹង​ស្លាប់​ក្នុង​អំពើ​បាប​របស់​ខ្លួន​ពិត​មែន»។ ពួក​គេ​ទូល​សួរ​ព្រះ‌អង្គ​ថា៖ «តើ​អ្នក​ជា​នរណា?» ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា៖ «គឺ​ដូច​ជា​ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា​ពី​ដំបូង​មក​ហើយ។ ខ្ញុំ​មាន​រឿង​ជា​ច្រើន​ដែល​ត្រូវ​និយាយ ហើយ​ជំនុំ‌ជម្រះ​អ្នក​រាល់​គ្នា ប៉ុន្តែ ព្រះ‌អង្គ​ដែល​ចាត់​ខ្ញុំ​ឲ្យ​មក ព្រះ‌អង្គ​ជា​សេចក្តី​ពិត ហើយ​អ្វី​ដែល​ខ្ញុំ​បាន​ឮ​ពី​ព្រះ‌អង្គ ខ្ញុំ​ក៏​ប្រាប់​ដល់​មនុស្ស​លោក​ដែរ»។ ពួក​គេ​មិន​ដឹង​ថា ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​អំពី​ព្រះ‌វរបិតា​ទេ។ ដូច្នេះ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ថា៖ «កាល​ណា​អ្នក​រាល់​គ្នា​បាន​លើក​កូន​មនុស្ស​ឡើង នោះ​ទើប​នឹង​ដឹង​ថា គឺ​ខ្ញុំ​នេះ​ហើយ​ជា​ព្រះ ហើយ​ថា ខ្ញុំ​មិន​ធ្វើ​អ្វី​ដោយ​អាង​ខ្លួន​ខ្ញុំ​ទេ គឺ​ខ្ញុំ​និយាយ​សេចក្តី​ទាំង​នេះ តាម​តែ​ព្រះ‌វរបិតា​បាន​បង្រៀន​ខ្ញុំ​វិញ។ ព្រះ‌អង្គ​ដែល​ចាត់​ខ្ញុំ​ឲ្យ​មក ទ្រង់​គង់​ជា​មួយ​ខ្ញុំ ព្រះ‌អង្គ​មិន​ទុក​ឲ្យ​ខ្ញុំ​នៅ​តែ​ឯង​ទេ ព្រោះ​ខ្ញុំ​តែង​តែ​ធ្វើ​ការ​ដែល​គាប់​ព្រះ‌ហឫ‌ទ័យ​ព្រះ‌អង្គ​ជា‌និច្ច»។ ពេល​ព្រះ‌អង្គ​កំពុង​មាន​ព្រះ‌បន្ទូល​ពី​សេចក្តី​ទាំង​នេះ មាន​មនុស្ស​ជា​ច្រើន​បាន​ជឿ​ដល់​ព្រះ‌អង្គ។

អាន យ៉ូហាន 8

Verse Images for យ៉ូហាន 8:12-30

យ៉ូហាន 8:12-30 - ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ម្តង​ទៀត​ថា៖ «ខ្ញុំ​ជា​ពន្លឺ​បំភ្លឺ​ពិភព​លោក អ្នក​ណា​ដែល​មក​តាម​ខ្ញុំ អ្នក​នោះ​មិន​ដើរ​ក្នុង​ទី​ងងឹត​ឡើយ គឺ​នឹង​មាន​ពន្លឺ​នៃ​ជីវិត​វិញ»។ ពួក​ផារិ‌ស៊ី​ទូល​ថា៖ «អ្នក​ធ្វើ​បន្ទាល់​ពី​ខ្លួន​អ្នក ដូច្នេះ សេចក្តី​បន្ទាល់​របស់​អ្នក​មិន​ពិត​ទេ»។ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា៖ «ទោះ​បី​ខ្ញុំ​ធ្វើ​បន្ទាល់​ពី​ខ្លួន​ខ្ញុំ គង់​តែ​បន្ទាល់​នោះ​ពិត​ដែរ ព្រោះ​ខ្ញុំ​ដឹង​ថា​ខ្ញុំ​មក​ពី​ណា ហើយ​ទៅ​ណា​ផង តែ​អ្នក​រាល់​គ្នា​មិន​ដឹង​ជា​ខ្ញុំ​មក​ពី​ណា ឬ​ទៅ​ណា​ទេ។ អ្នក​រាល់​គ្នា​ជំនុំ‌ជម្រះ​តាម​សាច់​ឈាម ខ្ញុំ​មិន​ជំនុំ‌ជម្រះ​អ្នក​ណា​ទេ។ តែ​បើ​ខ្ញុំ​ជំនុំ‌ជម្រះ នោះ​ការ​ជំនុំ‌ជម្រះ​របស់​ខ្ញុំ​គឺ​ពិត​ត្រង់ ព្រោះ​ខ្ញុំ​មិន​ធ្វើ​តែ​ឯង​ទេ គឺ​មាន​ព្រះ‌វរបិតា ដែល​ចាត់​ខ្ញុំ​ឲ្យ​មក ព្រះ‌អង្គ​គង់​ជា​មួយ​ខ្ញុំ។ ក្នុង​ក្រឹត្យ‌វិន័យ​របស់​អ្នក​រាល់​គ្នា មាន​ពាក្យ​ចែង​ទុក​មក​ថា បើ​បន្ទាល់​របស់​មនុស្ស​ពីរ​នាក់ នោះ​ពិត​ហើយ។ ដូច្នេះ ខ្ញុំ​នេះ​ហើយ​ដែល​ធ្វើ​បន្ទាល់​ពី​ខ្លួន​ខ្ញុំ ហើយ​មាន​ព្រះ‌វរបិតា​មួយ ដែល​ចាត់​ខ្ញុំ​ឲ្យ​មក ព្រះ‌អង្គ​ក៏​ធ្វើ​បន្ទាល់​ពី​ខ្ញុំ​ដែរ»។ ដូច្នេះ គេ​ទូល​ព្រះ‌អង្គ​ថា៖ «តើ​ព្រះ‌វរបិតា​អ្នក​នៅ​ឯ​ណា?» ព្រះ‌យេស៊ូវ​ឆ្លើយ​ថា៖ «អ្នក​រាល់​គ្នា​មិន​ស្គាល់​ខ្ញុំ ហើយ​ក៏​មិន​ស្គាល់​ព្រះ‌វរបិតា​ខ្ញុំ​ដែរ ប្រសិន‌បើ​អ្នក​រាល់​គ្នា​បាន​ស្គាល់​ខ្ញុំ អ្នក​រាល់​គ្នា​មុខ​ជា​នឹង​ស្គាល់​ព្រះ‌វរបិតា​ខ្ញុំ​មិន​ខាន»។ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ពាក្យ​ទាំង​នេះ នៅ​ត្រង់​កន្លែង​ហិប​ប្រាក់​តង្វាយ កាល​ព្រះ‌អង្គ​កំពុង​បង្រៀន​នៅ​ក្នុង​ព្រះ‌វិហារ តែ​គ្មាន​អ្នក​ណា​ចាប់​ព្រះ‌អង្គ​ទេ ព្រោះ​ពេល​កំណត់​របស់​ព្រះ‌អង្គ​មិន​ទាន់​មក​ដល់​នៅ​ឡើយ។

ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ម្តង​ទៀត​ថា៖ «ខ្ញុំ​នឹង​ចាក​ចេញ​ទៅ ហើយ​អ្នក​រាល់​គ្នា​នឹង​រក​ខ្ញុំ ហើយ​នឹង​ស្លាប់​ក្នុង​អំពើ​បាប​របស់​អ្នក​រាល់​គ្នា ឯ​កន្លែង​ដែល​ខ្ញុំ​ទៅ អ្នក​មិន​អាច​ទៅ​បាន​ទេ»។ ពេល​នោះ ពួក​សាសន៍​យូដា​និយាយ​គ្នា​ថា៖ «តើ​អ្នក​នេះ​នឹង​សម្លាប់​ខ្លួន​ឯង​ឬ បាន​ជា​ពោល​ថា "កន្លែង​ដែល​ខ្ញុំ​ទៅ អ្នក​រាល់​គ្នា​ពុំ​អាច​ទៅ​បាន​ដូច្នេះ"?» ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​ពួក​គេ​ថា៖ «អ្នក​រាល់​គ្នា​មក​ពី​ស្ថាន​ក្រោម ឯ​ខ្ញុំ​វិញ ខ្ញុំ​មក​ពី​ស្ថាន​លើ។ អ្នក​រាល់​គ្នា​ជា​របស់​លោកីយ៍​នេះ ឯ​ខ្ញុំ​វិញ ខ្ញុំ​មិន​មែន​ជា​របស់​លោកីយ៍​នេះ​ទេ។ ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​ប្រាប់​ថា អ្នក​រាល់​គ្នា​នឹង​ស្លាប់​ក្នុង​អំពើ​បាប​របស់​ខ្លួន ព្រោះ​បើ​មិន​ជឿ​ថា ខ្ញុំ​នេះ​ជា​ព្រះ អ្នក​រាល់​គ្នា​នឹង​ស្លាប់​ក្នុង​អំពើ​បាប​របស់​ខ្លួន​ពិត​មែន»។ ពួក​គេ​ទូល​សួរ​ព្រះ‌អង្គ​ថា៖ «តើ​អ្នក​ជា​នរណា?» ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា៖ «គឺ​ដូច​ជា​ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា​ពី​ដំបូង​មក​ហើយ។ ខ្ញុំ​មាន​រឿង​ជា​ច្រើន​ដែល​ត្រូវ​និយាយ ហើយ​ជំនុំ‌ជម្រះ​អ្នក​រាល់​គ្នា ប៉ុន្តែ ព្រះ‌អង្គ​ដែល​ចាត់​ខ្ញុំ​ឲ្យ​មក ព្រះ‌អង្គ​ជា​សេចក្តី​ពិត ហើយ​អ្វី​ដែល​ខ្ញុំ​បាន​ឮ​ពី​ព្រះ‌អង្គ ខ្ញុំ​ក៏​ប្រាប់​ដល់​មនុស្ស​លោក​ដែរ»។ ពួក​គេ​មិន​ដឹង​ថា ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​អំពី​ព្រះ‌វរបិតា​ទេ។ ដូច្នេះ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ថា៖ «កាល​ណា​អ្នក​រាល់​គ្នា​បាន​លើក​កូន​មនុស្ស​ឡើង នោះ​ទើប​នឹង​ដឹង​ថា គឺ​ខ្ញុំ​នេះ​ហើយ​ជា​ព្រះ ហើយ​ថា ខ្ញុំ​មិន​ធ្វើ​អ្វី​ដោយ​អាង​ខ្លួន​ខ្ញុំ​ទេ គឺ​ខ្ញុំ​និយាយ​សេចក្តី​ទាំង​នេះ តាម​តែ​ព្រះ‌វរបិតា​បាន​បង្រៀន​ខ្ញុំ​វិញ។ ព្រះ‌អង្គ​ដែល​ចាត់​ខ្ញុំ​ឲ្យ​មក ទ្រង់​គង់​ជា​មួយ​ខ្ញុំ ព្រះ‌អង្គ​មិន​ទុក​ឲ្យ​ខ្ញុំ​នៅ​តែ​ឯង​ទេ ព្រោះ​ខ្ញុំ​តែង​តែ​ធ្វើ​ការ​ដែល​គាប់​ព្រះ‌ហឫ‌ទ័យ​ព្រះ‌អង្គ​ជា‌និច្ច»។ ពេល​ព្រះ‌អង្គ​កំពុង​មាន​ព្រះ‌បន្ទូល​ពី​សេចក្តី​ទាំង​នេះ មាន​មនុស្ស​ជា​ច្រើន​បាន​ជឿ​ដល់​ព្រះ‌អង្គ។យ៉ូហាន 8:12-30 - ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ម្តង​ទៀត​ថា៖ «ខ្ញុំ​ជា​ពន្លឺ​បំភ្លឺ​ពិភព​លោក អ្នក​ណា​ដែល​មក​តាម​ខ្ញុំ អ្នក​នោះ​មិន​ដើរ​ក្នុង​ទី​ងងឹត​ឡើយ គឺ​នឹង​មាន​ពន្លឺ​នៃ​ជីវិត​វិញ»។ ពួក​ផារិ‌ស៊ី​ទូល​ថា៖ «អ្នក​ធ្វើ​បន្ទាល់​ពី​ខ្លួន​អ្នក ដូច្នេះ សេចក្តី​បន្ទាល់​របស់​អ្នក​មិន​ពិត​ទេ»។ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា៖ «ទោះ​បី​ខ្ញុំ​ធ្វើ​បន្ទាល់​ពី​ខ្លួន​ខ្ញុំ គង់​តែ​បន្ទាល់​នោះ​ពិត​ដែរ ព្រោះ​ខ្ញុំ​ដឹង​ថា​ខ្ញុំ​មក​ពី​ណា ហើយ​ទៅ​ណា​ផង តែ​អ្នក​រាល់​គ្នា​មិន​ដឹង​ជា​ខ្ញុំ​មក​ពី​ណា ឬ​ទៅ​ណា​ទេ។ អ្នក​រាល់​គ្នា​ជំនុំ‌ជម្រះ​តាម​សាច់​ឈាម ខ្ញុំ​មិន​ជំនុំ‌ជម្រះ​អ្នក​ណា​ទេ។ តែ​បើ​ខ្ញុំ​ជំនុំ‌ជម្រះ នោះ​ការ​ជំនុំ‌ជម្រះ​របស់​ខ្ញុំ​គឺ​ពិត​ត្រង់ ព្រោះ​ខ្ញុំ​មិន​ធ្វើ​តែ​ឯង​ទេ គឺ​មាន​ព្រះ‌វរបិតា ដែល​ចាត់​ខ្ញុំ​ឲ្យ​មក ព្រះ‌អង្គ​គង់​ជា​មួយ​ខ្ញុំ។ ក្នុង​ក្រឹត្យ‌វិន័យ​របស់​អ្នក​រាល់​គ្នា មាន​ពាក្យ​ចែង​ទុក​មក​ថា បើ​បន្ទាល់​របស់​មនុស្ស​ពីរ​នាក់ នោះ​ពិត​ហើយ។ ដូច្នេះ ខ្ញុំ​នេះ​ហើយ​ដែល​ធ្វើ​បន្ទាល់​ពី​ខ្លួន​ខ្ញុំ ហើយ​មាន​ព្រះ‌វរបិតា​មួយ ដែល​ចាត់​ខ្ញុំ​ឲ្យ​មក ព្រះ‌អង្គ​ក៏​ធ្វើ​បន្ទាល់​ពី​ខ្ញុំ​ដែរ»។ ដូច្នេះ គេ​ទូល​ព្រះ‌អង្គ​ថា៖ «តើ​ព្រះ‌វរបិតា​អ្នក​នៅ​ឯ​ណា?» ព្រះ‌យេស៊ូវ​ឆ្លើយ​ថា៖ «អ្នក​រាល់​គ្នា​មិន​ស្គាល់​ខ្ញុំ ហើយ​ក៏​មិន​ស្គាល់​ព្រះ‌វរបិតា​ខ្ញុំ​ដែរ ប្រសិន‌បើ​អ្នក​រាល់​គ្នា​បាន​ស្គាល់​ខ្ញុំ អ្នក​រាល់​គ្នា​មុខ​ជា​នឹង​ស្គាល់​ព្រះ‌វរបិតា​ខ្ញុំ​មិន​ខាន»។ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ពាក្យ​ទាំង​នេះ នៅ​ត្រង់​កន្លែង​ហិប​ប្រាក់​តង្វាយ កាល​ព្រះ‌អង្គ​កំពុង​បង្រៀន​នៅ​ក្នុង​ព្រះ‌វិហារ តែ​គ្មាន​អ្នក​ណា​ចាប់​ព្រះ‌អង្គ​ទេ ព្រោះ​ពេល​កំណត់​របស់​ព្រះ‌អង្គ​មិន​ទាន់​មក​ដល់​នៅ​ឡើយ។

ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ម្តង​ទៀត​ថា៖ «ខ្ញុំ​នឹង​ចាក​ចេញ​ទៅ ហើយ​អ្នក​រាល់​គ្នា​នឹង​រក​ខ្ញុំ ហើយ​នឹង​ស្លាប់​ក្នុង​អំពើ​បាប​របស់​អ្នក​រាល់​គ្នា ឯ​កន្លែង​ដែល​ខ្ញុំ​ទៅ អ្នក​មិន​អាច​ទៅ​បាន​ទេ»។ ពេល​នោះ ពួក​សាសន៍​យូដា​និយាយ​គ្នា​ថា៖ «តើ​អ្នក​នេះ​នឹង​សម្លាប់​ខ្លួន​ឯង​ឬ បាន​ជា​ពោល​ថា "កន្លែង​ដែល​ខ្ញុំ​ទៅ អ្នក​រាល់​គ្នា​ពុំ​អាច​ទៅ​បាន​ដូច្នេះ"?» ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​ពួក​គេ​ថា៖ «អ្នក​រាល់​គ្នា​មក​ពី​ស្ថាន​ក្រោម ឯ​ខ្ញុំ​វិញ ខ្ញុំ​មក​ពី​ស្ថាន​លើ។ អ្នក​រាល់​គ្នា​ជា​របស់​លោកីយ៍​នេះ ឯ​ខ្ញុំ​វិញ ខ្ញុំ​មិន​មែន​ជា​របស់​លោកីយ៍​នេះ​ទេ។ ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​ប្រាប់​ថា អ្នក​រាល់​គ្នា​នឹង​ស្លាប់​ក្នុង​អំពើ​បាប​របស់​ខ្លួន ព្រោះ​បើ​មិន​ជឿ​ថា ខ្ញុំ​នេះ​ជា​ព្រះ អ្នក​រាល់​គ្នា​នឹង​ស្លាប់​ក្នុង​អំពើ​បាប​របស់​ខ្លួន​ពិត​មែន»។ ពួក​គេ​ទូល​សួរ​ព្រះ‌អង្គ​ថា៖ «តើ​អ្នក​ជា​នរណា?» ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា៖ «គឺ​ដូច​ជា​ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា​ពី​ដំបូង​មក​ហើយ។ ខ្ញុំ​មាន​រឿង​ជា​ច្រើន​ដែល​ត្រូវ​និយាយ ហើយ​ជំនុំ‌ជម្រះ​អ្នក​រាល់​គ្នា ប៉ុន្តែ ព្រះ‌អង្គ​ដែល​ចាត់​ខ្ញុំ​ឲ្យ​មក ព្រះ‌អង្គ​ជា​សេចក្តី​ពិត ហើយ​អ្វី​ដែល​ខ្ញុំ​បាន​ឮ​ពី​ព្រះ‌អង្គ ខ្ញុំ​ក៏​ប្រាប់​ដល់​មនុស្ស​លោក​ដែរ»។ ពួក​គេ​មិន​ដឹង​ថា ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​អំពី​ព្រះ‌វរបិតា​ទេ។ ដូច្នេះ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ថា៖ «កាល​ណា​អ្នក​រាល់​គ្នា​បាន​លើក​កូន​មនុស្ស​ឡើង នោះ​ទើប​នឹង​ដឹង​ថា គឺ​ខ្ញុំ​នេះ​ហើយ​ជា​ព្រះ ហើយ​ថា ខ្ញុំ​មិន​ធ្វើ​អ្វី​ដោយ​អាង​ខ្លួន​ខ្ញុំ​ទេ គឺ​ខ្ញុំ​និយាយ​សេចក្តី​ទាំង​នេះ តាម​តែ​ព្រះ‌វរបិតា​បាន​បង្រៀន​ខ្ញុំ​វិញ។ ព្រះ‌អង្គ​ដែល​ចាត់​ខ្ញុំ​ឲ្យ​មក ទ្រង់​គង់​ជា​មួយ​ខ្ញុំ ព្រះ‌អង្គ​មិន​ទុក​ឲ្យ​ខ្ញុំ​នៅ​តែ​ឯង​ទេ ព្រោះ​ខ្ញុំ​តែង​តែ​ធ្វើ​ការ​ដែល​គាប់​ព្រះ‌ហឫ‌ទ័យ​ព្រះ‌អង្គ​ជា‌និច្ច»។ ពេល​ព្រះ‌អង្គ​កំពុង​មាន​ព្រះ‌បន្ទូល​ពី​សេចក្តី​ទាំង​នេះ មាន​មនុស្ស​ជា​ច្រើន​បាន​ជឿ​ដល់​ព្រះ‌អង្គ។