ព្រះយេស៊ូវងើបព្រះនេត្រ ឃើញមនុស្សកកកុញមករកព្រះអង្គ ព្រះអង្គមានព្រះបន្ទូលទៅភីលីពថា៖ «តើយើងទៅរកទិញនំបុ័ងនៅឯណាឲ្យមនុស្សទាំងនេះបរិភោគបាន?» ព្រះអង្គមានព្រះបន្ទូលដូច្នេះ ដើម្បីល្បងលគាត់ ព្រោះព្រះអង្គជ្រាបថាត្រូវធ្វើដូចម្ដេចហើយ។ ភីលីពទូលឆ្លើយថា៖ «ទោះបើទិញនំបុ័ងអស់ប្រាក់ពីររយដេណារី ក៏មិនគ្រប់គ្នាដែរ សូម្បីតែម្នាក់បន្តិច»។ មានសិស្សម្នាក់ ឈ្មោះអនទ្រេ ជាប្អូនស៊ីម៉ូន-ពេត្រុស ទូលព្រះអង្គថា៖ «នៅទីនេះមានក្មេងប្រុសម្នាក់ មាននំបុ័ងម្សៅឱកប្រាំ និងត្រីតូចៗពីរ ប៉ុន្តែ ដែលមានប៉ុណ្ណោះ តើមានប្រយោជន៍អ្វី បើមនុស្សច្រើនយ៉ាងនេះ?» ព្រះយេស៊ូវមានព្រះបន្ទូលថា៖ «ចូរឲ្យមនុស្សទាំងអស់អង្គុយចុះទៅ»។ នៅទីនោះ មានស្មៅច្រើន ដូច្នេះ គេនាំគ្នាអង្គុយ មានចំនួនប្រហែលជាប្រាំពាន់នាក់។ ព្រះយេស៊ូវយកនំបុ័ងមកអរព្រះគុណ ហើយចែកទៅឲ្យពួកសិស្ស គេក៏ចែកដល់ពួកអ្នកដែលអង្គុយ។ រីឯត្រីវិញ ក៏ធ្វើដូច្នោះដែរ តាមតែគេចង់បាន។ ពេលគេឆ្អែតគ្រប់គ្នាហើយ ព្រះអង្គមានព្រះបន្ទូលទៅពួកសិស្សថា៖ «ចូរប្រមូលចំណិតដែលនៅសល់ ដើម្បីកុំឲ្យបាត់អ្វីឡើយ»។ គេប្រមូលចំណិតនំបុ័ងម្សៅឱក ដែលសល់ពីប្រាំដុំ ក្រោយពីបានបរិភោគហើយនោះ បានពេញដប់ពីរកន្ត្រក។ ពេលមនុស្សជាច្រើនបានឃើញទីសម្គាល់ដែលព្រះយេស៊ូវធ្វើ គេនិយាយថា «លោកនេះប្រាកដជាហោរា ដែលត្រូវមកក្នុងពិភពលោកមែន»។
អាន យ៉ូហាន 6
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: យ៉ូហាន 6:5-14
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ