យ៉ូហាន 6:15-21

យ៉ូហាន 6:15-21 គកស១៦

ពេល​ព្រះ‌យេស៊ូវ​ជ្រាប​ថា គេ​បម្រុង​នឹង​ចាប់​ព្រះ‌អង្គ​ដោយ​កម្លាំង ដើម្បី​តាំង​ឡើង​ជា​ស្តេច ទ្រង់​ក៏​ចេញ​ពី​គេ​ឡើង​ទៅ​លើ​ភ្នំ តែ​មួយ​អង្គ​ឯង​ម្តង​ទៀត។ នៅ​ពេល​ព្រលប់ ពួក​សិស្ស​ព្រះ‌អង្គ​នាំ​គ្នា​ទៅ​សមុទ្រ ចុះ​ទូក ឆ្លង​ទៅ​ក្រុង​កាពើ‌ណិម ពេល​នោះ ងងឹត ហើយ​ព្រះ‌យេស៊ូវ​ក៏​មិន​ទាន់​មក​ដល់។ សមុទ្រ​មាន​ខ្យល់​បក់​បោក​ជា​ខ្លាំង ពេល​គេ​ចែវ​ទៅ​ប្រហែល​ជា​ប្រាំ ឬ​ប្រាំ‌មួយ​គី‌ឡូ‌ម៉ែត្រ ស្រាប់​តែ​គេ​ឃើញ​ព្រះ‌យេស៊ូវ​កំពុង​យាង​លើ​សមុទ្រ​មក​ជិត​ទូក ហើយ​គេ​ភ័យ​ខ្លាច​ជា​ខ្លាំង។ ប៉ុន្តែ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «កុំ​ភ័យ​អី គឺ​ខ្ញុំ​ទេ» ពួក​គេ​ចង់​យាង​ព្រះ‌អង្គ​ចូល​ក្នុង​ទូក ស្រាប់​តែ​ពេល​នោះ ទូក​ក៏​មក​ដល់​ត្រើយ ជា​កន្លែង​ដែល​គេ​ចង់​ទៅ។

អាន យ៉ូហាន 6