យ៉ូហាន 21:1-7

យ៉ូហាន 21:1-7 គកស១៦

ក្រោយ​មក ព្រះ‌យេស៊ូវ​បង្ហាញ​អង្គ​ទ្រង់​ឲ្យ​ពួក​សិស្ស​ឃើញ​ម្តង​ទៀត នៅ​មាត់​សមុទ្រ​ទីបេ‌រាស ហើយ​ព្រះ‌អង្គ​បង្ហាញ​អង្គ​ទ្រង់​ឲ្យ​គេ​ឃើញ​បែប​យ៉ាង​នេះ គឺ​ស៊ីម៉ូន-ពេត្រុស ថូម៉ាស ដែល​ហៅ​ថា ឌីឌីម ណាថា‌ណែល ដែល​នៅ​ភូមិ​កាណា ស្រុក​កាលី‌ឡេ កូន​ទាំងពីរ​របស់​សេបេ‌ដេ និង​សិស្ស​របស់​ព្រះ‌អង្គ​ពីរ​នាក់​ទៀត​ដែល​នៅ​ជា​មួយ​គ្នា។ ស៊ីម៉ូន-ពេត្រុស​និយាយ​ទៅ​គេ​ថា៖ «ខ្ញុំ​ទៅ​នេសាទ​ត្រី​ហើយ» គេ​ឆ្លើយ​ទៅ​គាត់​ថា៖ «យើង​ទៅ​ជាមួយ​ដែរ»។ គេ​ក៏​នាំ​គ្នា​ចុះ​ទូក​ចេញ​ទៅ តែ​យប់​នោះ​គេ​ចាប់​ត្រី​មិន​បាន​សោះ។ លុះ​ព្រលឹម​ឡើង ព្រះ‌យេស៊ូវ​ឈរ​នៅ​ឆ្នេរ​សមុទ្រ តែ​ពួក​សិស្ស​មិន​ដឹង​ថា​ជា​ព្រះ‌យេស៊ូវ​ទេ។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «កូន​រាល់​គ្នា​អើយ អ្នក​រាល់​គ្នា​ចាប់​ត្រី​មិន​បាន​ទេ​ឬ?» គេ​ទូល​ព្រះ‌អង្គ​ថា៖ «គ្មាន​ទេ»។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ចូរ​ទម្លាក់​អួន​ទៅ​ខាង​ស្តាំ​ទូក​ចុះ អ្នក​នឹង​ចាប់​បាន​ត្រី​ខ្លះ​មិន​ខាន»។ ដូច្នេះ គេ​ក៏​ទម្លាក់​អួន តែ​គេ​មិន​អាច​ទាញ​អួន​មក​វិញ​បាន​ឡើយ ព្រោះ​មាន​ត្រី​ច្រើន​ពេក។ សិស្ស​ម្នាក់​ដែល​ព្រះ‌យេស៊ូវ​ស្រឡាញ់ និយាយ​ទៅ​កាន់​ពេត្រុស​ថា៖ «ព្រះ‌អម្ចាស់​ទេ​តើ!»។ កាល​ស៊ីម៉ូន-ពេត្រុស​ឮ​ថា​ព្រះ‌អម្ចាស់​ដូច្នេះ គាត់​ក៏​ពាក់​អាវ ព្រោះ​គាត់​នៅ​ខ្លួន​ទទេ រួច​លោត​ចុះ​ទៅ​ក្នុង​ទឹក។

អាន យ៉ូហាន 21