យ៉ូហាន 15:1-14

យ៉ូហាន 15:1-14 គកស១៦

«ខ្ញុំ​ជា​ដើម​ទំពាំង​បាយ​ជូរ​ដ៏​ពិត ហើយ​ព្រះ‌វរបិតា​ខ្ញុំ​ជា​អ្នក​ដាំ។ អស់​ទាំង​មែក​ណា​ដុះ​ចេញ​ពី​ខ្ញុំ ដែល​មិន​បង្កើត​ផល​ផ្លែ ព្រះ‌អង្គ​កាត់​ចោល តែ​អស់​ទាំង​មែក​ណា​ដែល​បង្កើត​ផល​ផ្លែ ព្រះ‌អង្គ​លួស​មែក​នោះ​វិញ ដើម្បី​ឲ្យ​បាន​ផល​ផ្លែ​ជា​ច្រើន​ឡើង។ អ្នក​រាល់​គ្នា​បាន​ស្អាត​ហើយ ដោយ​សារ​ពាក្យ​ដែល​ខ្ញុំ​បាន​ប្រាប់។ ចូរ​នៅ​ជាប់​នឹង​ខ្ញុំ ដូច​ជា​ខ្ញុំ​នៅ​ជាប់​នឹង​អ្នក​រាល់​គ្នា​ចុះ ប្រៀប​ដូច​ជា​មែក បើ​មិន​នៅ​ជាប់​នឹង​ដើម នោះ​មិន​អាច​នឹង​បង្កើត​ផល​បាន​ទេ អ្នក​រាល់​គ្នា​ក៏​ដូច្នោះ​ដែរ ទាល់​តែ​នៅ​ជាប់​នឹង​ខ្ញុំ។ ខ្ញុំ​ជា​ដើម អ្នក​រាល់​គ្នា​ជា​មែក អ្នក​ណា​ដែល​នៅ​ជាប់​នឹង​ខ្ញុំ ហើយ​ខ្ញុំ​នៅ​ជាប់​នឹង​អ្នក​នោះ ទើប​អ្នក​នោះ​បង្កើត​ផល​ជា​ច្រើន ដ្បិត​បើ​ដាច់​ពី​ខ្ញុំ អ្នក​រាល់​គ្នា​មិន​អាច​ធ្វើ​អ្វី​បាន​ឡើយ។ អ្នក​ណា​មិន​នៅ​ជាប់​នឹង​ខ្ញុំ អ្នក​នោះ​ត្រូវ​បោះ​ចោល​ទៅ​ខាង​ក្រៅ ហើយ​ក៏​ក្រៀម​ទៅ​ដូច​ជា​មែក​ដែរ រួច​គេ​ប្រមូល​បោះ​ទៅ​ក្នុង​ភ្លើង​ឆេះ​អស់​ទៅ។ បើ​អ្នក​រាល់​គ្នា​នៅ​ជាប់​នឹង​ខ្ញុំ ហើយ​ពាក្យ​ខ្ញុំ​នៅ​ជាប់​នឹង​អ្នក​រាល់​គ្នា ចូរ​សូម​អ្វី​តាម​តែ​ប្រាថ្នា​ចុះ សេចក្ដី​នោះ​នឹង​បាន​សម្រេច​ដល់​អ្នក​រាល់​គ្នា​ជា​មិន​ខាន។ ព្រះ‌វរបិតា​ខ្ញុំ​បាន​តម្កើង​ឡើង ដោយ​សារ​ការ​នេះ​ឯង គឺ​ដោយ​អ្នក​រាល់​គ្នា​បាន​បង្កើត​ផល​ជា​ច្រើន ហើយ​ធ្វើ​ជា​សិស្ស​របស់​ខ្ញុំ​ពិត​ប្រាកដ។ ខ្ញុំ​បាន​ស្រឡាញ់​អ្នក​រាល់​គ្នា ដូច​ព្រះ‌វរបិតា​ស្រឡាញ់​ខ្ញុំ​ដែរ ចូរ​នៅ​ជាប់​ក្នុង​សេចក្តី​ស្រឡាញ់​របស់​ខ្ញុំ​ចុះ។ បើ​អ្នក​រាល់​គ្នា​កាន់​តាម​បទ‌បញ្ជា​របស់​ខ្ញុំ នោះ​នឹង​នៅ​ជាប់​ក្នុង​សេចក្តី​ស្រឡាញ់​របស់​ខ្ញុំ ដូច​ជា​ខ្ញុំ​បាន​កាន់​តាម​បទ‌បញ្ជា​របស់​ព្រះ‌វរបិតា​ខ្ញុំ ហើយ​ក៏​នៅ​ជាប់​ក្នុង​សេចក្តី​ស្រឡាញ់​របស់​ព្រះ‌អង្គ​ដែរ។ ខ្ញុំ​និយាយ​សេចក្តី​ទាំង​នេះ​ប្រាប់​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​អំណរ​របស់​ខ្ញុំ​បាន​នៅ​ជាប់​ក្នុង​អ្នក​រាល់​គ្នា ហើយ​ឲ្យ​អំណរ​របស់​អ្នក​រាល់​គ្នា​បាន​ពោរ‌ពេញ​ផង។ នេះ​ជា​បទ‌បញ្ជា​របស់​ខ្ញុំ គឺ​ឲ្យ​អ្នក​រាល់​គ្នា​ស្រឡាញ់​ដល់​គ្នា​ទៅ​វិញ​ទៅ​មក ដូច​ជា​ខ្ញុំ​បាន​ស្រឡាញ់​អ្នក​រាល់​គ្នា​ដែរ។ គ្មាន​អ្នក​ណា​មាន​សេចក្តី​ស្រឡាញ់​ធំ​ជាង​នេះ​ឡើយ គឺ​អ្នក​ដែល​ហ៊ាន​ប្តូរ​ជីវិត​ជំនួស​ពួក​សម្លាញ់​របស់​ខ្លួន​នោះ​ទេ បើ​អ្នក​រាល់​គ្នា​ធ្វើ​តាម​អ្វី​ដែល​ខ្ញុំ​បង្គាប់ នោះ​អ្នក​រាល់​គ្នា​ពិត​ជា​មិត្ត​សម្លាញ់​របស់​ខ្ញុំ​មែន។

អាន យ៉ូហាន 15

Verse Images for យ៉ូហាន 15:1-14

យ៉ូហាន 15:1-14 - «ខ្ញុំ​ជា​ដើម​ទំពាំង​បាយ​ជូរ​ដ៏​ពិត ហើយ​ព្រះ‌វរបិតា​ខ្ញុំ​ជា​អ្នក​ដាំ។ អស់​ទាំង​មែក​ណា​ដុះ​ចេញ​ពី​ខ្ញុំ ដែល​មិន​បង្កើត​ផល​ផ្លែ ព្រះ‌អង្គ​កាត់​ចោល តែ​អស់​ទាំង​មែក​ណា​ដែល​បង្កើត​ផល​ផ្លែ ព្រះ‌អង្គ​លួស​មែក​នោះ​វិញ ដើម្បី​ឲ្យ​បាន​ផល​ផ្លែ​ជា​ច្រើន​ឡើង។ អ្នក​រាល់​គ្នា​បាន​ស្អាត​ហើយ ដោយ​សារ​ពាក្យ​ដែល​ខ្ញុំ​បាន​ប្រាប់។ ចូរ​នៅ​ជាប់​នឹង​ខ្ញុំ ដូច​ជា​ខ្ញុំ​នៅ​ជាប់​នឹង​អ្នក​រាល់​គ្នា​ចុះ ប្រៀប​ដូច​ជា​មែក បើ​មិន​នៅ​ជាប់​នឹង​ដើម នោះ​មិន​អាច​នឹង​បង្កើត​ផល​បាន​ទេ អ្នក​រាល់​គ្នា​ក៏​ដូច្នោះ​ដែរ ទាល់​តែ​នៅ​ជាប់​នឹង​ខ្ញុំ។ ខ្ញុំ​ជា​ដើម អ្នក​រាល់​គ្នា​ជា​មែក អ្នក​ណា​ដែល​នៅ​ជាប់​នឹង​ខ្ញុំ ហើយ​ខ្ញុំ​នៅ​ជាប់​នឹង​អ្នក​នោះ ទើប​អ្នក​នោះ​បង្កើត​ផល​ជា​ច្រើន ដ្បិត​បើ​ដាច់​ពី​ខ្ញុំ អ្នក​រាល់​គ្នា​មិន​អាច​ធ្វើ​អ្វី​បាន​ឡើយ។ អ្នក​ណា​មិន​នៅ​ជាប់​នឹង​ខ្ញុំ អ្នក​នោះ​ត្រូវ​បោះ​ចោល​ទៅ​ខាង​ក្រៅ ហើយ​ក៏​ក្រៀម​ទៅ​ដូច​ជា​មែក​ដែរ រួច​គេ​ប្រមូល​បោះ​ទៅ​ក្នុង​ភ្លើង​ឆេះ​អស់​ទៅ។ បើ​អ្នក​រាល់​គ្នា​នៅ​ជាប់​នឹង​ខ្ញុំ ហើយ​ពាក្យ​ខ្ញុំ​នៅ​ជាប់​នឹង​អ្នក​រាល់​គ្នា ចូរ​សូម​អ្វី​តាម​តែ​ប្រាថ្នា​ចុះ សេចក្ដី​នោះ​នឹង​បាន​សម្រេច​ដល់​អ្នក​រាល់​គ្នា​ជា​មិន​ខាន។ ព្រះ‌វរបិតា​ខ្ញុំ​បាន​តម្កើង​ឡើង ដោយ​សារ​ការ​នេះ​ឯង គឺ​ដោយ​អ្នក​រាល់​គ្នា​បាន​បង្កើត​ផល​ជា​ច្រើន ហើយ​ធ្វើ​ជា​សិស្ស​របស់​ខ្ញុំ​ពិត​ប្រាកដ។ ខ្ញុំ​បាន​ស្រឡាញ់​អ្នក​រាល់​គ្នា ដូច​ព្រះ‌វរបិតា​ស្រឡាញ់​ខ្ញុំ​ដែរ ចូរ​នៅ​ជាប់​ក្នុង​សេចក្តី​ស្រឡាញ់​របស់​ខ្ញុំ​ចុះ។ បើ​អ្នក​រាល់​គ្នា​កាន់​តាម​បទ‌បញ្ជា​របស់​ខ្ញុំ នោះ​នឹង​នៅ​ជាប់​ក្នុង​សេចក្តី​ស្រឡាញ់​របស់​ខ្ញុំ ដូច​ជា​ខ្ញុំ​បាន​កាន់​តាម​បទ‌បញ្ជា​របស់​ព្រះ‌វរបិតា​ខ្ញុំ ហើយ​ក៏​នៅ​ជាប់​ក្នុង​សេចក្តី​ស្រឡាញ់​របស់​ព្រះ‌អង្គ​ដែរ។ ខ្ញុំ​និយាយ​សេចក្តី​ទាំង​នេះ​ប្រាប់​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​អំណរ​របស់​ខ្ញុំ​បាន​នៅ​ជាប់​ក្នុង​អ្នក​រាល់​គ្នា ហើយ​ឲ្យ​អំណរ​របស់​អ្នក​រាល់​គ្នា​បាន​ពោរ‌ពេញ​ផង។
នេះ​ជា​បទ‌បញ្ជា​របស់​ខ្ញុំ គឺ​ឲ្យ​អ្នក​រាល់​គ្នា​ស្រឡាញ់​ដល់​គ្នា​ទៅ​វិញ​ទៅ​មក ដូច​ជា​ខ្ញុំ​បាន​ស្រឡាញ់​អ្នក​រាល់​គ្នា​ដែរ។ គ្មាន​អ្នក​ណា​មាន​សេចក្តី​ស្រឡាញ់​ធំ​ជាង​នេះ​ឡើយ គឺ​អ្នក​ដែល​ហ៊ាន​ប្តូរ​ជីវិត​ជំនួស​ពួក​សម្លាញ់​របស់​ខ្លួន​នោះ​ទេ បើ​អ្នក​រាល់​គ្នា​ធ្វើ​តាម​អ្វី​ដែល​ខ្ញុំ​បង្គាប់ នោះ​អ្នក​រាល់​គ្នា​ពិត​ជា​មិត្ត​សម្លាញ់​របស់​ខ្ញុំ​មែន។យ៉ូហាន 15:1-14 - «ខ្ញុំ​ជា​ដើម​ទំពាំង​បាយ​ជូរ​ដ៏​ពិត ហើយ​ព្រះ‌វរបិតា​ខ្ញុំ​ជា​អ្នក​ដាំ។ អស់​ទាំង​មែក​ណា​ដុះ​ចេញ​ពី​ខ្ញុំ ដែល​មិន​បង្កើត​ផល​ផ្លែ ព្រះ‌អង្គ​កាត់​ចោល តែ​អស់​ទាំង​មែក​ណា​ដែល​បង្កើត​ផល​ផ្លែ ព្រះ‌អង្គ​លួស​មែក​នោះ​វិញ ដើម្បី​ឲ្យ​បាន​ផល​ផ្លែ​ជា​ច្រើន​ឡើង។ អ្នក​រាល់​គ្នា​បាន​ស្អាត​ហើយ ដោយ​សារ​ពាក្យ​ដែល​ខ្ញុំ​បាន​ប្រាប់។ ចូរ​នៅ​ជាប់​នឹង​ខ្ញុំ ដូច​ជា​ខ្ញុំ​នៅ​ជាប់​នឹង​អ្នក​រាល់​គ្នា​ចុះ ប្រៀប​ដូច​ជា​មែក បើ​មិន​នៅ​ជាប់​នឹង​ដើម នោះ​មិន​អាច​នឹង​បង្កើត​ផល​បាន​ទេ អ្នក​រាល់​គ្នា​ក៏​ដូច្នោះ​ដែរ ទាល់​តែ​នៅ​ជាប់​នឹង​ខ្ញុំ។ ខ្ញុំ​ជា​ដើម អ្នក​រាល់​គ្នា​ជា​មែក អ្នក​ណា​ដែល​នៅ​ជាប់​នឹង​ខ្ញុំ ហើយ​ខ្ញុំ​នៅ​ជាប់​នឹង​អ្នក​នោះ ទើប​អ្នក​នោះ​បង្កើត​ផល​ជា​ច្រើន ដ្បិត​បើ​ដាច់​ពី​ខ្ញុំ អ្នក​រាល់​គ្នា​មិន​អាច​ធ្វើ​អ្វី​បាន​ឡើយ។ អ្នក​ណា​មិន​នៅ​ជាប់​នឹង​ខ្ញុំ អ្នក​នោះ​ត្រូវ​បោះ​ចោល​ទៅ​ខាង​ក្រៅ ហើយ​ក៏​ក្រៀម​ទៅ​ដូច​ជា​មែក​ដែរ រួច​គេ​ប្រមូល​បោះ​ទៅ​ក្នុង​ភ្លើង​ឆេះ​អស់​ទៅ។ បើ​អ្នក​រាល់​គ្នា​នៅ​ជាប់​នឹង​ខ្ញុំ ហើយ​ពាក្យ​ខ្ញុំ​នៅ​ជាប់​នឹង​អ្នក​រាល់​គ្នា ចូរ​សូម​អ្វី​តាម​តែ​ប្រាថ្នា​ចុះ សេចក្ដី​នោះ​នឹង​បាន​សម្រេច​ដល់​អ្នក​រាល់​គ្នា​ជា​មិន​ខាន។ ព្រះ‌វរបិតា​ខ្ញុំ​បាន​តម្កើង​ឡើង ដោយ​សារ​ការ​នេះ​ឯង គឺ​ដោយ​អ្នក​រាល់​គ្នា​បាន​បង្កើត​ផល​ជា​ច្រើន ហើយ​ធ្វើ​ជា​សិស្ស​របស់​ខ្ញុំ​ពិត​ប្រាកដ។ ខ្ញុំ​បាន​ស្រឡាញ់​អ្នក​រាល់​គ្នា ដូច​ព្រះ‌វរបិតា​ស្រឡាញ់​ខ្ញុំ​ដែរ ចូរ​នៅ​ជាប់​ក្នុង​សេចក្តី​ស្រឡាញ់​របស់​ខ្ញុំ​ចុះ។ បើ​អ្នក​រាល់​គ្នា​កាន់​តាម​បទ‌បញ្ជា​របស់​ខ្ញុំ នោះ​នឹង​នៅ​ជាប់​ក្នុង​សេចក្តី​ស្រឡាញ់​របស់​ខ្ញុំ ដូច​ជា​ខ្ញុំ​បាន​កាន់​តាម​បទ‌បញ្ជា​របស់​ព្រះ‌វរបិតា​ខ្ញុំ ហើយ​ក៏​នៅ​ជាប់​ក្នុង​សេចក្តី​ស្រឡាញ់​របស់​ព្រះ‌អង្គ​ដែរ។ ខ្ញុំ​និយាយ​សេចក្តី​ទាំង​នេះ​ប្រាប់​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​អំណរ​របស់​ខ្ញុំ​បាន​នៅ​ជាប់​ក្នុង​អ្នក​រាល់​គ្នា ហើយ​ឲ្យ​អំណរ​របស់​អ្នក​រាល់​គ្នា​បាន​ពោរ‌ពេញ​ផង។
នេះ​ជា​បទ‌បញ្ជា​របស់​ខ្ញុំ គឺ​ឲ្យ​អ្នក​រាល់​គ្នា​ស្រឡាញ់​ដល់​គ្នា​ទៅ​វិញ​ទៅ​មក ដូច​ជា​ខ្ញុំ​បាន​ស្រឡាញ់​អ្នក​រាល់​គ្នា​ដែរ។ គ្មាន​អ្នក​ណា​មាន​សេចក្តី​ស្រឡាញ់​ធំ​ជាង​នេះ​ឡើយ គឺ​អ្នក​ដែល​ហ៊ាន​ប្តូរ​ជីវិត​ជំនួស​ពួក​សម្លាញ់​របស់​ខ្លួន​នោះ​ទេ បើ​អ្នក​រាល់​គ្នា​ធ្វើ​តាម​អ្វី​ដែល​ខ្ញុំ​បង្គាប់ នោះ​អ្នក​រាល់​គ្នា​ពិត​ជា​មិត្ត​សម្លាញ់​របស់​ខ្ញុំ​មែន។

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង យ៉ូហាន 15:1-14