យ៉ូហាន 13:31-35

យ៉ូហាន 13:31-35 គកស១៦

ពេល​គាត់​ចេញ​ទៅ​ក្រៅ​ផុត ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ថា៖ «ឥឡូវ​នេះ កូន​មនុស្ស​បាន​តម្កើង​ឡើង​ហើយ ព្រះ​ក៏​បាន​តម្កើង​ឡើង​ក្នុង​កូន​មនុស្ស​ដែរ ប្រសិន‌បើ​ព្រះ​បាន​តម្កើង​ឡើង​ក្នុង​កូន​មនុស្ស នោះ​ព្រះ‌អង្គ​នឹង​តម្កើង​កូន​មនុស្ស​ឡើង​ក្នុង​ព្រះ‌អង្គ​ទ្រង់​ដែរ ក៏​នឹង​តម្កើង​កូន​មនុស្ស​ឡើង​នៅ​ពេល​ឆាប់ៗ​នេះ។ កូន​រាល់​គ្នា​អើយ ខ្ញុំ​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​តែ​បន្តិច​ទៀត​ទេ អ្នក​រាល់​គ្នា​នឹង​រក​ខ្ញុំ តែ​ដូច​ជា​ខ្ញុំ​បាន​ប្រាប់​ដល់​ពួក​សាសន៍​យូដា​រួច​ហើយ ខ្ញុំ​ក៏​ប្រាប់​ដល់​អ្នក​រាល់​គ្នា​នៅ​ឥឡូវ​នេះ​ដែរ​ថា កន្លែង​ដែល​ខ្ញុំ​ទៅ​នោះ អ្នក​រាល់​គ្នា​ពុំ​អាច​នឹង​ទៅ​បាន​ទេ។ ខ្ញុំ​ឲ្យ​ឱវាទ​មួយ​ថ្មី​ដល់​អ្នក​រាល់​គ្នា គឺ​ឲ្យ​អ្នក​រាល់​គ្នា​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក ត្រូវ​ឲ្យ​ស្រឡាញ់​គ្នា ដូច​ជា​ខ្ញុំ​បាន​ស្រឡាញ់​អ្នក​រាល់​គ្នា​ដែរ។ មនុស្ស​ទាំង​អស់​នឹង​ដឹង​ថា អ្នក​រាល់​គ្នា​ជា​សិស្ស​របស់​ខ្ញុំ ដោយ​សារ​ការ​នេះ​ឯង គឺដោយ​អ្នក​រាល់​គ្នា​មាន​សេចក្តី​ស្រឡាញ់​ដល់​គ្នា​ទៅ​វិញ​ទៅ​មក»។

អាន យ៉ូហាន 13