យ៉ូហាន 12:20-26

យ៉ូហាន 12:20-26 គកស១៦

ក្នុង​ចំណោម​អ្នក​ដែល​ឡើង​ទៅ​ថ្វាយ​បង្គំ​នៅ​ពេល​បុណ្យ​នោះ ក៏​មាន​សាសន៍​ក្រិក​ខ្លះ​ដែរ។ គេ​មក​រក​ភីលីព ដែល​មក​ពី​ភូមិ​បេត‌សៃដា ស្រុក​កាលី‌ឡេ ហើយ​ពោល​ទៅ​គាត់​ថា៖ «លោក​ម្ចាស់ យើង​ខ្ញុំ​ចង់​ឃើញ​ព្រះ‌យេស៊ូវ»។ ភីលីព​ទៅ​ប្រាប់​អន‌ទ្រេ បន្ទាប់​មក អន‌ទ្រេ និង​ភីលីព​ទៅ​ទូល​ព្រះ‌យេស៊ូវ។ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ទៅ​គេ​ថា៖ «ពេល​កំណត់​ដែល​កូន​មនុស្ស​ត្រូវ​បាន​លើក​តម្កើង បាន​មក​ដល់​ហើយ។ ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា បើ​គ្រាប់​ស្រូវ​ដែល​ធ្លាក់​ចុះ​ទៅ​ដី​មិន​ងាប់​ទេ នោះ​នៅ​វា​តែ​មួយ​ដដែល តែ​បើ​ស្រូវ​នោះ​ងាប់ វា​នឹង​បង្កើត​ផល​បាន​ជា​ច្រើន។ អ្នក​ណា​ដែល​ស្រឡាញ់​ជីវិត​របស់​ខ្លួន អ្នក​នោះ​នឹង​បាត់​ជីវិត​ទៅ តែ​អ្នក​ណា​ដែល​ស្អប់​ជីវិត​របស់​ខ្លួន​នៅ​ក្នុង​ពិភព​លោក​នេះ នឹង​រក្សា​ជីវិត​ទុក​ឲ្យ​ស្ថិតស្ថេរ​នៅ​រហូត​អស់​កល្ប​ជានិច្ច។ អ្នក​ណា​បម្រើ​ខ្ញុំ ត្រូវ​មក​តាម​ខ្ញុំ ទោះ​បី​ខ្ញុំ​នៅ​ឯ​ណា អ្នក​បម្រើ​ខ្ញុំ​ក៏​នឹង​នៅ​ទី​នោះ​ដែរ បើ​អ្នក​ណា​បម្រើ​ខ្ញុំ ព្រះ‌វរបិតា​នឹង​លើក​មុខ​អ្នក​នោះ»។

អាន យ៉ូហាន 12

វីដេអូសម្រាប់ យ៉ូហាន 12:20-26