ព្រះវរបិតា និងខ្ញុំ គឺតែមួយ»។ ពួកសាសន៍យូដាក៏រើសដុំថ្មម្ដងទៀត បម្រុងនឹងគប់ព្រះអង្គ។ ព្រះយេស៊ូវមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំបានសម្តែងឲ្យអ្នករាល់គ្នាឃើញការល្អជាច្រើន ដែលមកពីព្រះវរបិតាខ្ញុំ តើមានអ្វីដែលនាំឲ្យអ្នករាល់គ្នាចង់គប់ខ្ញុំ?» ពួកសាសន៍យូដាទូលឆ្លើយថា៖ «មិនមែនដោយព្រោះការល្អណាទេ យើងចង់គប់អ្នកនឹងដុំថ្ម គឺដោយព្រោះពាក្យប្រមាថដល់ព្រះ អ្នកជាមនុស្ស ហើយតាំងខ្លួនជាព្រះ»។ ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយថា៖ «នៅក្នុងក្រឹត្យវិន័យរបស់អ្នករាល់គ្នា តើមិនមានចែងទុកមកថា "យើងបាននិយាយថា អ្នករាល់គ្នាជាព្រះ" ទេឬ? បើព្រះអង្គហៅគេថាជា "ព្រះ" ដែលព្រះបន្ទូលរបស់ព្រះបានមកដល់គេ(ហើយបទគម្ពីរមិនអាចលើកចោលបានទេ) នោះតើអ្នករាល់គ្នានិយាយមកខ្ញុំ ដែលព្រះវរបិតាបានញែកជាបរិសុទ្ធ ហើយចាត់ឲ្យមកក្នុងពិភពលោកនេះថា ខ្ញុំពោលពាក្យប្រមាថដល់ព្រះ ព្រោះតែខ្ញុំនិយាយថា "ខ្ញុំជាព្រះរាជបុត្រារបស់ព្រះ" ដូច្នេះឬ? បើខ្ញុំមិនធ្វើកិច្ចការរបស់ព្រះវរបិតាខ្ញុំទេ នោះកុំជឿខ្ញុំអី ប៉ុន្តែ បើខ្ញុំធ្វើ ហើយអ្នករាល់គ្នាមិនជឿខ្ញុំ ក៏គួរតែជឿកិច្ចការទាំងនោះចុះ ដើម្បីឲ្យអ្នករាល់គ្នាបានដឹង ហើយជឿថា ព្រះវរបិតាគង់នៅក្នុងខ្ញុំ ហើយខ្ញុំនៅក្នុងព្រះវរបិតា»។ គេរកចាប់ព្រះអង្គម្តងទៀត តែព្រះអង្គគេចផុតពីកណ្តាប់ដៃរបស់គេ។
អាន យ៉ូហាន 10
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: យ៉ូហាន 10:30-39
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ