យេរេមា 49:1-6

យេរេមា 49:1-6 គកស១៦

ពី​ពួក​កូន​ចៅ​អាំម៉ូន។ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ «តើ​អ៊ីស្រា‌អែល​គ្មាន​កូន​ប្រុស​ទេ​ឬ? តើ​គ្មាន​អ្នក​ណា​នឹង​គ្រង​មត៌ក​ទេ​ឬ? ចុះ​ហេតុ​អ្វី​បាន​ជា​ព្រះ‌ម៉ូឡុក បាន​គ្រង​ស្រុក​កាឌ​ជា​មត៌ក ហើយ​ពួក​វា​អាស្រ័យ​នៅ​ក្នុង​ទី​ក្រុង​នៃ​ស្រុក​នោះ​ដូច្នេះ? ហេតុ​នេះ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ «មើល៍ នឹង​មាន​គ្រា​មក​ដល់ ដែល​យើង​នឹង​ធ្វើ​ឲ្យ​ឮ​សម្រែក​ប្រាប់​ពី​ចម្បាំង នៅ​ក្រុង​រ៉ាបាត​របស់​ពួក​កូន​ចៅ​អាំម៉ូន ហើយ​ទី​ក្រុង​នោះ​នឹង​ទៅ​ជា​គំនរ​បំណែក​នៅ​ស្ងាត់​ច្រៀប ហើយ​តំបន់​នៅ​ជុំ‌វិញ​ទាំង​ប៉ុន្មាន នឹង​ត្រូវ​ដុត​ចោល គ្រា​នោះ សាសន៍​អ៊ីស្រា‌អែល​នឹង​បាន​មត៌ក ដែល​ពួក​កូន​ចៅ​អាំម៉ូន​បាន​យក​ជា​របស់​គេ​នោះ​មក​វិញ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។ ឱ​ហែសបូន​អើយ ចូរ​ទ្រហោ​យំ​ចុះ ដ្បិត​ក្រុង​អៃយ​ត្រូវ​ខូច‌អស់​ហើយ ឱ​ពួក​កូន​ស្រី​នៃ​ក្រុង​រ៉ាបាត​អើយ ចូរ​ស្រែក​ឡើង ចូរ​ស្លៀក​សំពត់​ធ្មៃ ហើយ​ទួញ​ទំនួញ​ចុះ ត្រូវ​រត់​ទៅ​មក​តាម​របង ដ្បិត​ព្រះ‌ម៉ូឡុក​នឹង​ត្រូវ​ចាប់​យក​ទៅ​ជា​ឈ្លើយ ព្រម​ទាំង​ពួក​សង្ឃ និង​ពួក​ចៅ‌ហ្វាយ​ទាំង​ប៉ុន្មាន។ ឱ​កូន​ស្រី​ដែល​រា​ថយ​អើយ ជា​អ្នក​ដែល​ទុក​ចិត្ត​នឹង​ទ្រព្យ​សម្បត្តិ​របស់​ខ្លួន ហើយ​ពោល​ថា តើ​អ្នក​ណា​នឹង​មក​ទាស់​នឹង​យើង? ហេតុ​អ្វី​បាន​ជា​អ្នក​អួត​ពី​ច្រក​ភ្នំ​របស់​អ្នក គឺ​ជា​ច្រក​ភ្នំ​ដែល​មាន​ទឹក​ហូរ​នោះ? ព្រះ‌អម្ចាស់ ជា​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​នឹង​នាំ​សេចក្ដី​ស្ញែង​ខ្លាច​មក​លើ​អ្នក ពី​គ្រប់​ទាំង​សាសន៍​ដែល​នៅ​ជុំ‌វិញ​អ្នក ហើយ​អ្នក​រាល់​គ្នា​នឹង​ត្រូវ​បណ្តេញ​ចេញ ទៅ​ខាង​មុខ​រៀង​ខ្លួន ឥត​មាន​អ្នក​ណា​ប្រមូល​ផ្តុំ​ពួក​អ្នក ដែល​រត់​ទៅ​នោះ​ឡើយ។ ប៉ុន្តែ នៅ​គ្រា​ក្រោយ យើង​នឹង​នាំ​ពួក​កូន​ចៅ​អាំម៉ូន ដែល​ជា​ឈ្លើយ​មក​វិញ» នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។

អាន យេរេមា 49