យេរេមា 47
47
ការជំនុំជម្រះជនជាតិភីលីស្ទីន
1នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា ដែលមកដល់ហោរាយេរេមា ពីដំណើរពួកសាសន៍ភីលីស្ទីន កាលមុនដែលផារ៉ោនបានវាយយកក្រុងកាសា
2ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖
មើល៍! មានទឹកឡើងចេញពីទិសខាងជើង
ទឹកនោះនឹងត្រឡប់ជាទន្លេដែលលិចច្រាំង
ក៏នឹងជន់ឡើងលិចស្រុក និងបណ្ដាដែល
នៅក្នុងស្រុកទាំងប៉ុន្មានដែរ
គឺទាំងទីក្រុង និងមនុស្សដែលអាស្រ័យនៅផង
នោះបណ្ដាមនុស្សនឹងស្រែកឡើង
ពួកអ្នកដែលអាស្រ័យនៅទាំងប៉ុន្មាននឹងទ្រហោយំ
3ដោយឮសូរព្រូសព្រឹបនៃជើងសេះដ៏ខ្លាំងពូកែរបស់គេ
ដោយសូររន្ថាន់របស់រទេះចម្បាំងគេ
និងសូររ៉ូងរ៉ាងនៃកង់រទេះផង
ឪពុកទាំងប៉ុន្មាននឹងមិនងាកទៅក្រោយមើលកូនឡើយ
ដោយព្រោះខ្សោយដៃ
4ដ្បិតថ្ងៃដែលត្រូវបំផ្លាញពួកភីលីស្ទីនទាំងអស់
បានមកដល់ហើយ
ដើម្បីនឹងកាត់អស់ទាំងអ្នកជំនួយ
ដែលនៅសល់ចេញពីក្រុងទីរ៉ុស និងក្រុងស៊ីដូន
ព្រោះព្រះយេហូវ៉ានឹងបំផ្លាញសាសន៍ភីលីស្ទីន
ជាសំណល់មនុស្សមកពីកោះកាប់ថោរ។
5អ្នកក្រុងកាសានឹងកោសក់កាន់ទុក្ខ
អ្នកក្រុងអាសកាឡូនក៏នឹងត្រូវវិនាស។
ឱសំណល់មនុស្សដែលនៅជ្រលងភ្នំអើយ
តើអ្នកនៅអារសាច់ខ្លួនដល់កាលណាទៀត ?
6ឱដាវនៃព្រះយេហូវ៉ាអើយ
តើដល់កាលណាបានអ្នកឈប់ទ្រឹង?
ចូរស៊កខ្លួនទៅក្នុងស្រោមវិញ
ចូរផ្អាក ហើយស្ងៀមនៅចុះ។
7តើវានៅស្ងៀមម្ដេចបាន
ដ្បិតព្រះយេហូវ៉ាបានបង្គាប់ហើយ
គឺព្រះអង្គតម្រូវឲ្យទាស់នឹងក្រុងអាសកាឡូន
និងឆ្នេរសមុទ្រដែរ។
ទើបបានជ្រើសរើសហើយ៖
យេរេមា 47: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies