អំពើបាបរបស់ពួកយូដាបានចារឹកទុក ដោយដែកចារមានចុងពេជ្រ គឺបានចារឹកទុកនៅបន្ទះចិត្តគេ ហើយនៅស្នែងអាសនារបស់គេដែរ។ ក្នុងពេលដែលកូនចៅរបស់គេនឹកចាំពីអាសនា និងបង្គោលសក្ការៈ របស់គេ ដែលនៅក្បែរដើមឈើខៀវខ្ចី និងនៅលើភ្នំតូចទាំងប៉ុន្មាន។ ឱភ្នំ និងវាលរបស់យើងអើយ យើងនឹងឲ្យគេចាប់យកធនធាន និងទ្រព្យសម្បត្តិរបស់អ្នក ព្រមទាំងទីខ្ពស់ទាំងប៉ុន្មានរបស់អ្នក ដោយព្រោះអំពើបាបដែលប្រព្រឹត្តនៅពេញក្នុងព្រំដែនរបស់អ្នក។ អ្នកនឹងត្រូវចាកចោលមត៌ករបស់អ្នក ដែលយើងបានឲ្យនោះ គឺដោយព្រោះតែកំហុសរបស់ខ្លួន យើងនឹងឲ្យអ្នកបម្រើដល់ពួកខ្មាំងនៅស្រុកមួយដែលអ្នកមិនស្គាល់ ដ្បិតអ្នករាល់គ្នាបានបង្កាត់ភ្លើងក្នុងសេចក្ដីក្រោធរបស់យើង ដែលនឹងឆេះជារៀងរហូត។ ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖ ត្រូវបណ្ដាសាហើយ អ្នកណាដែលទីពឹងដល់មនុស្ស ហើយយកសាច់ឈាមជាដៃរបស់ខ្លួន ជាអ្នកដែលមានចិត្តដកថយចេញពីព្រះយេហូវ៉ា ដ្បិតអ្នកនោះនឹងបានដូចជាដើមឈើសោះកក្រោះ នៅសមុទ្រខ្សាច់ បើកាលណាមានសេចក្ដីល្អមកដល់ នឹងមិនឃើញទេ គឺនឹងត្រូវអាស្រ័យនៅកន្លែងហួតហែងក្នុងទីរហោស្ថាន ជាដីប្រៃឥតមានអ្នកណានៅ។ មានពរហើយ អ្នកណាដែលទីពឹងដល់ព្រះយេហូវ៉ា ហើយដែលទុកចិត្តនឹងព្រះអង្គ។ ដ្បិតអ្នកនោះនឹងបានដូចជាដើមឈើ ដែលដាំនៅមាត់ទឹក ចាក់ឫសទៅក្បែរទន្លេ ឥតដឹងរដូវក្តៅទេ គឺស្លឹកនៅតែខៀវខ្ចីវិញ ហើយមិនរឹតត្បិតនៅឆ្នាំដែលរាំងស្ងួតឡើយ ក៏មិនដែលខាននឹងកើតផលដែរ។ ឯចិត្តជាគ្រឿងបព្ឆោាតលើសជាងទាំងអស់ ហើយក៏អាក្រក់ហួសល្បត់ផង តើអ្នកណាអាចស្គាល់បាន យើងនេះ គឺព្រះយេហូវ៉ា យើងស្ទង់ចិត្ត យើងក៏ល្បងលថ្លើម ដើម្បីនឹងសងដល់មនុស្សទាំងអស់តាមផ្លូវប្រព្រឹត្តរបស់គេ ហើយតាមផលនៃកិរិយារបស់គេ។ ឯទទាដែលក្រាបពងឥតបានភ្ញាស់ជាយ៉ាងណា នោះអ្នកដែលប្រមូលទ្រព្យសម្បត្តិ មិនមែនដោយទៀងត្រង់ក៏យ៉ាងនោះដែរ ទ្រព្យសម្បត្តិនោះនឹងលះចោលគេ កាលនៅពាក់កណ្ដាលអាយុនៅឡើយ ហើយដល់ចុងបំផុត គេនឹងទៅជាឆ្កួតផង។ កន្លែងទីបរិសុទ្ធរបស់យើងជាបល្ល័ង្កឧត្តុង្គឧត្តម ដែលបានតម្កល់នៅខ្ពស់ ចាប់តាំងពីដើមមក។
អាន យេរេមា 17
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: យេរេមា 17:1-12
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
ទំព័រដើម
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ