ដូច្នេះ គេឌានក៏ចូលទៅក្នុងផ្ទះរបស់លោក ហើយរៀបចំកូនពពែមួយ និងនំបុ័ងឥតដំបែធ្វើពីម្សៅមួយថាំង។ លោកយកសាច់ដាក់ក្នុងកញ្ច្រែង ហើយដាក់ទឹកសម្លក្នុងចាន នាំយកមកថ្វាយព្រះអង្គ នៅក្រោមដើមម៉ៃសាក់ លោកក៏ថ្វាយតង្វាយនោះដល់ព្រះអង្គ។ ទេវតារបស់ព្រះពោលមកកាន់លោកថា៖ «ចូរយកសាច់ និងនំបុ័ងឥតដំបែនោះ មកដាក់នៅលើថ្មនេះ ហើយចាក់ទឹកសម្លពីលើទៅ»។ លោកក៏ធ្វើតាមដូច្នោះ។ ពេលនោះ ទេវតារបស់ព្រះយេហូវ៉ាក៏លូកចុងដំបងដែលកាន់នៅព្រះហស្ត ទៅពាល់សាច់ និងនំបុ័ងឥតដំបែនោះ រួចក៏មានភ្លើងចេញពីថ្មមកបញ្ឆេះសាច់ និងនំបុ័ងឥតដំបែអស់ទៅ ហើយទេវតារបស់ព្រះយេហូវ៉ាក៏ស្រាប់តែបាត់ពីមុខលោកទៅ។
អាន ពួកចៅហ្វាយ 6
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ពួកចៅហ្វាយ 6:19-21
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ