អេសាយ 7:10-14

អេសាយ 7:10-14 គកស១៦

ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​នឹង​អេហាស​ថា៖ «ចូរ​អ្នក​សូម​ទី​សម្គាល់​មួយ​ពី​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​ចុះ ចូរ​សូម ទោះ​បើ​នៅ​ក្នុង​ទី​ជម្រៅ ឬ​នៅ​ទី​ខ្ពស់​ខាង​លើក្តី»។ ប៉ុន្តែ អេហាស​តប​ថា៖ «យើង​មិន​សូម​ទេ ក៏​មិន​ព្រម​ល្បង‌ល​ព្រះ‌យេហូវ៉ា​ឡើយ»។ ពេល​នោះ ហោរា​អេសាយ​ទូល​ថា៖ «ឱ​រាជវង្ស​របស់​ព្រះបាទ​ដាវីឌ​អើយ ចូរ​ស្តាប់​ឥឡូវ​ចុះ ការ​ដែល​អ្នក​រាល់​គ្នា​ធ្វើ​ឲ្យ​រំខាន​ចិត្ត​មនុស្ស នោះ​តើ​ជា​ការ​តូច​ឬ បាន​ជា​ចង់​រំខាន​ដល់​ព្រះ‌ហឫ‌ទ័យ​នៃ​ព្រះ​របស់​ទូល‌បង្គំ​ទៀត? ដូច្នេះ ព្រះ‌អម្ចាស់​ផ្ទាល់​នឹង​ប្រទាន​ទី​សម្គាល់​មួយ​មក​អ្នក​រាល់​គ្នា ដោយ​ព្រះ‌អង្គ មើល៍! នាង​ព្រហ្ម‌ចារី នឹង​មាន​គភ៌​ប្រសូត​បាន​បុត្រា​មួយ ហើយ​នឹង​ឲ្យ​ព្រះ‌នាម​ថា អេម៉ា‌ញូអែល ។

អាន អេសាយ 7