អេសាយ 66:10-14

អេសាយ 66:10-14 គកស១៦

ឱ​ពួក​អ្នក​ដែល​ស្រឡាញ់​ក្រុង​យេរូ‌សាឡិម​អើយ ចូរ​រីក‌រាយ​ជា‌មួយគ្នា ហើយ​មាន​អំណរ​ដោយ​ព្រោះ​ក្រុង​នេះ​ចុះ អស់​អ្នក​ដែល​យំ​ទួញ​នឹង​ទី​ក្រុង​អើយ ចូរ​រីក‌រាយជា​មួយ​ក្រុង​នេះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​បៅ​ដោះ ជា​សេចក្ដី​កម្សាន្ត​ចិត្ត​របស់​វា​ឲ្យ​ឆ្អែត ហើយ​ឲ្យ​បាន​ជព្ជាក់​ទឹក​ដោះ​របស់​វា ព្រម​ទាំង​ចាប់​ចិត្ត​ចំពោះ​សិរី‌ល្អ​ដ៏​បរិបូរ​របស់​វា​ផង។ ដ្បិត​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូចេ្នះ​ថា យើង​នឹង​ផ្សាយ​សេចក្ដី​សុខ ឲ្យ​ហូរ​ទៅ​ដល់​វា​ដូច​ជា​ទន្លេ ព្រម​ទាំង​សិរី‌ល្អ​របស់​អស់​ទាំង​សាសន៍ ដូច​ជា​ទឹក​ជ្រោះ​ដែល​ហូរ​លិច​ច្រាំង​ផង នោះ​អ្នក​រាល់​គ្នា​នឹង​ជព្ជាក់​បៅ វា​នឹង​ពរ​អ្នក ហើយ​ថ្នម​អ្នក​នៅ​លើ​ភ្លៅ។ យើង​នឹង​កម្សាន្ត​ចិត្ត​អ្នក ដូច​ជា​ម្តាយ​ដែល​លួង‌លោម​កូន នោះ​អ្នក​រាល់​គ្នា​នឹង​មាន​សេចក្ដី​កម្សាន្ត​ចិត្ត ចំពោះ​ក្រុង​យេរូ‌សាឡិម។ អ្នក​រាល់​គ្នា​នឹង​ឃើញ ហើយ​មាន​អំណរ​រីក‌រាយ​ក្នុង​ចិត្ត ឯ​អ្នក​រាល់​គ្នា​នឹង​បាន​ស្រស់​ដូច​ស្មៅ​ខ្ចី ហើយ​ព្រះ‌ហស្ត​របស់​ព្រះ‌យេហូវ៉ា​នឹង​សម្ដែង​ចេញ ដល់​ពួក​អ្នក​បម្រើ​របស់​ព្រះ‌អង្គ ហើយ​សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ នឹង​សង្កត់​លើ​អស់​ទាំង​ខ្មាំង​សត្រូវ។

អាន អេសាយ 66

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង អេសាយ 66:10-14