អេសាយ 63:11-14

អេសាយ 63:11-14 គកស១៦

ខណៈ​នោះ រាស្ត្រ​ព្រះ‌អង្គ​បាន​នឹក​ដល់​គ្រា​លោក​ម៉ូសេ​ថា ព្រះ‌អង្គ​ដែល​នាំ​គេ​ឡើង​ពី​សមុទ្រ​ជា‌មួយ​គង្វាល នៃ​ហ្វូង​ចៀម​ព្រះ‌អង្គ តើ​ព្រះ‌អង្គ​នៅ​ឯ​ណា? ព្រះ‌អង្គ​ដែល​ដាក់​ព្រះ‌វិញ្ញាណ​បរិសុទ្ធ របស់​ព្រះ‌អង្គ​ឲ្យ​សណ្ឋិត​នៅ​នឹង​គេ តើ​នៅ​ឯ​ណា? គឺ​ព្រះ‌អង្គ​ដែល​ឲ្យ​ព្រះ‌ពាហុ​រុងរឿង​ឧត្តម របស់​ព្រះ‌អង្គ​អម​ដៃ​ស្តាំ​ម៉ូសេ​ទៅ ជា​ព្រះ​ដែល​ញែក​ទឹក​ចេញ​ពី​គ្នា​នៅ​មុខ​គេ ដើម្បី​ធ្វើ​ឲ្យ​ព្រះ‌អង្គ​មាន​នាម​ដ៏​ស្ថិត‌ស្ថេរ​នៅ​អស់‌កល្ប​ត​ទៅ​នោះ ជា​ព្រះ​ដែល​នាំ​គេ​ដើរ​កាត់​ទី​ជម្រៅ​មិន​ឲ្យ​ចំពប់​ដួល​ឡើយ ដូច​ជា​នាំ​សេះ​ដើរ​កាត់​ទី​រហោ‌ស្ថាន។ ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌យេហូវ៉ា​បាន​ឲ្យ​គេ​ឈប់​សម្រាក ដូច​ជា​ហ្វូង​គោ​ដែល​ចុះ​ទៅ​ក្នុង​ច្រក​ភ្នំ គឺ​យ៉ាង​នោះ​ដែល​ព្រះ‌អង្គ​បាន​នាំ​ប្រជា‌រាស្ត្រ​ព្រះ‌អង្គ ដើម្បី​ធ្វើ​ឲ្យ​ព្រះ‌នាម​ព្រះ‌អង្គ​បាន​រុងរឿង​ឧត្តម។

អាន អេសាយ 63