អេសាយ 56:6-8

អេសាយ 56:6-8 គកស១៦

ឯ​ពួក​សាសន៍​ដទៃ ដែល​ភ្ជាប់​ខ្លួន​នឹង​ព្រះ‌យេហូវ៉ា ដើម្បី​ធ្វើ​ការ‌ងារ​ព្រះ‌អង្គ ហើយ​ស្រឡាញ់​ព្រះ‌នាម​នៃ​ព្រះ‌យេហូវ៉ា ព្រម​ទាំង​ធ្វើ​ជា​អ្នក​បម្រើ​ព្រះ‌អង្គ គឺ​អស់​អ្នក​ណា​ដែល​រក្សា​ថ្ងៃ​ឈប់​សម្រាក​ឥត​បង្អាប់​ឡើយ ហើយ​កាន់​ខ្ជាប់​តាម​សេចក្ដី​សញ្ញា​របស់​យើង។ នោះ​យើង​នឹង​នាំ​គេ​មក​ឯ​ភ្នំ​បរិសុទ្ធ​របស់​យើង ហើយ​ឲ្យ​គេ​បាន​អរ​សប្បាយ នៅ​ក្នុង​ដំណាក់​របស់​យើង ដែល​សម្រាប់​ជា​ទី​អធិ‌ស្ឋាន យើង​នឹង​ទទួល​អស់​ទាំង​តង្វាយ​ដុត និង​យញ្ញ‌បូជា​របស់​គេ នៅ​លើ​អាស‌នា ដ្បិត​ដំណាក់​យើង​ត្រូវ​ហៅ​ថា ជា​ទី​អធិ‌ស្ឋាន​សម្រាប់​គ្រប់​ទាំង​សាសន៍។ ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា យើង​នឹង​ប្រមូល​អស់​អ្នកដែល​ត្រូវ​គេ​បោះ​បង់ ក្នុង​សាសន៍​អ៊ីស្រា‌អែល យើង​នឹង​ប្រមូល​មនុស្ស​ដទៃ​មក​ជា‌មួយ​ដែរ គឺ​ជា​ពួក​អ្នក​ក្រៅ​ពី​ពួក​អ៊ីស្រា‌អែល ដែល​បាន​ប្រមូល​ហើយ។

អាន អេសាយ 56

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង អេសាយ 56:6-8