អេសាយ 55:1-4

អេសាយ 55:1-4 គកស១៦

ហឺយ អស់​អ្នក​ដែល​ស្រេក​អើយ ចូរ​មក​ឯ​ទី​ទឹក​ចុះ ឯ​អ្នក​ដែល​គ្មាន​ប្រាក់​អើយ ចូរ​មក​ទិញ ហើយ​បរិ‌ភោគ​ទៅ ចូរ​មក​ទិញ​ស្រា​ទំពាំង‌បាយ‌ជូរ និង​ទឹក​ដោះ​គោ​ឥត​បង់​លុយ ឥត​ថ្លៃ​ទេ។ ហេតុ​អ្វី​បាន​ជា​ចាយ​ប្រាក់ ឲ្យបាន​តែ​របស់​ដែល​មិន​មែន​ជា​អាហារ ហើយ​បង់​កម្លាំង ឲ្យ​បាន​តែ​របស់​ដែល​មិន​ស្កប់​ចិត្ត​ដូច្នេះ? ចូរ​ស្តាប់​តាម​យើង​ឲ្យ​អស់​ពី​ចិត្ត​ចុះ នោះ​អ្នក​នឹង​បាន​បរិ‌ភោគ​យ៉ាង​ឆ្ងាញ់ ដើម្បី​ឲ្យ​ព្រលឹង​អ្នក​បាន​ស្កប់‌ស្កល់ ដោយ​ម្ហូប​យ៉ាង​ថ្លៃ​វិសេស។ ចូរ​ឱន​ត្រចៀក ហើយ​មក​ឯ​យើង ចូរ​ស្តាប់​ចុះ នោះ​ព្រលឹង​អ្នក​នឹង​បាន​រស់ យើង​នឹង​តាំង​សេចក្ដី​សញ្ញា​នឹង​អ្នក​រាល់​គ្នា ជា​សញ្ញា​ដ៏​នៅ​អស់​កល្ប​ជា‌និច្ច គឺ​ជា​សេចក្ដី​មេត្តា‌ករុណា​ស្មោះ‌ត្រង់ ដែល​បាន​ផ្តល់​ដល់​ដាវីឌ។ មើល៍ យើង​បាន​តាំង​ដាវីឌ​ទុក​ជា​ទី​បន្ទាល់ ដល់​ប្រជា‌ជាតិ​ទាំង‌ឡាយ គឺ​ជា​អ្នក​នាំ​មុខ ហើយ​ជា​អ្នក​បង្គាប់​ដល់​គេ។

អាន អេសាយ 55

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង អេសាយ 55:1-4