អេសាយ 40:27-31

អេសាយ 40:27-31 គកស១៦

ឱ​ពួក​យ៉ាកុប​អើយ ហេតុ​អ្វី​បាន​ជា​និយាយ ឱ​ពួក​អ៊ីស្រា‌អែល​អើយ ហេតុ​អ្វី​បាន​ជា​ថា ផ្លូវ​ដែល​អ្នក​ប្រព្រឹត្ត នោះ​លាក់​កំបាំង​នឹង​ព្រះ‌យេហូវ៉ា ហើយ​រឿង‌រ៉ាវ​របស់​អ្នក​បាន​រំលង​ផុត​ពី​ព្រះ​នៃ​អ្នក​ដូច្នេះ? តើ​អ្នក​មិន​បាន​ដឹង តើ​មិន​បាន​ឮ​ទេ​ឬ ថា​ព្រះ​ដ៏​គង់​នៅ​អស់​កល្ប​ជា‌និច្ច គឺ​ព្រះ‌យេហូវ៉ា ជា​ព្រះ​ដែល​បាន​បង្កើត​ផែនដី រហូត​ដល់​ចុង​បំផុត ព្រះ‌អង្គ​មិន​ដែល​ល្វើយ​ឡើយ ក៏​មិន​ដែល​អស់​កម្លាំង​ផង គ្មាន​អ្នក​ណា​អាច​ស្ទង់​យល់​យោបល់​របស់​ព្រះ‌អង្គ​បាន​ទេ។ ព្រះ‌អង្គ​រមែង​ចម្រើន​កម្លាំង​ដល់​អ្នក​ដែល​ល្វើយ ហើយ​ចំណែក​អ្នក​ដែល​គ្មាន​កម្លាំង​សោះ នោះ​ព្រះ‌អង្គ​ក៏​ប្រទាន​ឲ្យ។ ទោះ​ទាំង​ពួក​ជំទង់ គេ​នឹង​ល្វើយ ហើយ​នឿយ​ហត់ ពួក​កំលោះ​ក៏​នឹង​ដួល​ដែរ។ តែ​អស់​អ្នក​ណា​ដែល​សង្ឃឹម​ដល់​ព្រះ‌យេហូវ៉ា​វិញ នោះ​នឹង​មាន​កម្លាំង​ចម្រើន​ជា‌និច្ច គេ​នឹង​ហើរ​ឡើង​ទៅ​លើ ដោយ​ស្លាប ដូច​ជា​ឥន្ទ្រី គេ​នឹង​រត់​ទៅ​ឥត​ដែល​ហត់ ហើយ​នឹង​ដើរ​ឥត​ដែល​ល្វើយ​ឡើយ»។

អាន អេសាយ 40

Verse Image for អេសាយ 40:27-31

អេសាយ 40:27-31 - ឱ​ពួក​យ៉ាកុប​អើយ ហេតុ​អ្វី​បាន​ជា​និយាយ
ឱ​ពួក​អ៊ីស្រា‌អែល​អើយ ហេតុ​អ្វី​បាន​ជា​ថា
ផ្លូវ​ដែល​អ្នក​ប្រព្រឹត្ត នោះ​លាក់​កំបាំង​នឹង​ព្រះ‌យេហូវ៉ា
ហើយ​រឿង‌រ៉ាវ​របស់​អ្នក​បាន​រំលង​ផុត​ពី​ព្រះ​នៃ​អ្នក​ដូច្នេះ?
តើ​អ្នក​មិន​បាន​ដឹង តើ​មិន​បាន​ឮ​ទេ​ឬ
ថា​ព្រះ​ដ៏​គង់​នៅ​អស់​កល្ប​ជា‌និច្ច
គឺ​ព្រះ‌យេហូវ៉ា ជា​ព្រះ​ដែល​បាន​បង្កើត​ផែនដី
រហូត​ដល់​ចុង​បំផុត
ព្រះ‌អង្គ​មិន​ដែល​ល្វើយ​ឡើយ ក៏​មិន​ដែល​អស់​កម្លាំង​ផង
គ្មាន​អ្នក​ណា​អាច​ស្ទង់​យល់​យោបល់​របស់​ព្រះ‌អង្គ​បាន​ទេ។
ព្រះ‌អង្គ​រមែង​ចម្រើន​កម្លាំង​ដល់​អ្នក​ដែល​ល្វើយ
ហើយ​ចំណែក​អ្នក​ដែល​គ្មាន​កម្លាំង​សោះ
នោះ​ព្រះ‌អង្គ​ក៏​ប្រទាន​ឲ្យ។
ទោះ​ទាំង​ពួក​ជំទង់ គេ​នឹង​ល្វើយ ហើយ​នឿយ​ហត់
ពួក​កំលោះ​ក៏​នឹង​ដួល​ដែរ។
តែ​អស់​អ្នក​ណា​ដែល​សង្ឃឹម​ដល់​ព្រះ‌យេហូវ៉ា​វិញ
នោះ​នឹង​មាន​កម្លាំង​ចម្រើន​ជា‌និច្ច
គេ​នឹង​ហើរ​ឡើង​ទៅ​លើ ដោយ​ស្លាប ដូច​ជា​ឥន្ទ្រី
គេ​នឹង​រត់​ទៅ​ឥត​ដែល​ហត់
ហើយ​នឹង​ដើរ​ឥត​ដែល​ល្វើយ​ឡើយ»។