យ៉ាងនោះ ព្រះអង្គនឹងប្រទានឲ្យមានភ្លៀងធ្លាក់មកសម្រាប់ពូជអ្នក ដើម្បីឲ្យអ្នកបានសាបព្រោះនៅដី ហើយអាហារជាផលចម្រើនពីដី នោះនឹងមានឱជារស ហើយសម្បូរ។ នៅគ្រានោះ ហ្វូងសត្វរបស់អ្នកនឹងរកស៊ីនៅវាលស្មៅធំទូលាយ។ ឯគោ និងលាស្ទាវ ដែលភ្ជួររាស់នឹងបានអាហារស៊ីយ៉ាងឆ្ងាញ់ ដែលគេបានរំសោះដោយចបចូក និងសមធំ។ មានជ្រោះ និងផ្លូវទឹកនៅលើគ្រប់ទាំងភ្នំធំខ្ពស់ និងភ្នំតូចទាំងប៉ុន្មាន គឺក្នុងគ្រាដែលមានការប្រហារជីវិតយ៉ាងធំ ក្នុងកាលដែលអស់ទាំងប៉មរលំមកនោះ។ មួយទៀតពន្លឺនៃព្រះចន្ទនឹងបានដូចជាពន្លឺព្រះអាទិត្យ ហើយពន្លឺនៃព្រះអាទិត្យនឹងភ្លឺជាងធម្មតាមួយជាប្រាំពី គឺដូចជាពន្លឺនៃថ្ងៃប្រាំពីររួមមកតែមួយ។ នៅគ្រាដែលព្រះយេហូវ៉ាបានរុំកន្លែងបាក់បែកនៃប្រជារាស្ត្រព្រះអង្គ ហើយប្រោសឲ្យកន្លែងដែលគេត្រូវវាយបានជាវិញ។
អាន អេសាយ 30
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: អេសាយ 30:23-26
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ