អេសាយ 2:1-5

អេសាយ 2:1-5 គកស១៦

នេះ​ជា​សេចក្ដី​ដែល​ហោរា​អេសាយ ជា​កូន​អ័ម៉ូស បាន​ឃើញ​ពី​ដំណើរ​ស្រុក​យូដា និង​ក្រុង​យេរូ‌សាឡិម។ ថ្ងៃ​ក្រោយ ភ្នំ​នៃ​ដំណាក់​របស់​ព្រះ‌‌យេហូវ៉ា នឹង​តាំង​ឡើង ខ្ពស់​លើស​ជាង​អស់​ទាំង​ភ្នំ​ធំៗ ហើយ​បាន​តម្កើង​ឡើង ប្រសើរ​ជាង​អស់​ទាំង​ភ្នំ​តូចៗ អស់​ទាំង​សាសន៍​នឹង​ចូល​ហូរ‌ហែ​ទៅ​ក្នុង​ទី​នោះ។ ឯ​ប្រជា‌ជាតិ​ជា​ច្រើន នឹង​ឡើង​ទៅ ដោយ​ពោល​ថា៖ ចូរ​យើង​ឡើង​ទៅ​ឯ​ភ្នំ​ព្រះ‌យេហូវ៉ា ដល់​ព្រះ‌វិហារ​នៃ​ព្រះ​របស់​ពួក​យ៉ាកុប ព្រះ‌អង្គ​នឹង​បង្រៀន​យើង​ពី​ផ្លូវ​របស់​ព្រះ‌អង្គ នោះ​យើង​នឹង​ដើរ​តាម​ផ្លូវ​ទាំង​នោះ។ ដ្បិត​ក្រឹត្យ‌វិន័យ​ចេញ​ពី​ក្រុង​ស៊ីយ៉ូន​ទៅ ហើយ​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា ចេញ​ពី​ក្រុង​យេរូ‌សាឡិម​ដែរ។ ព្រះ‌អង្គ​នឹង​វិនិច្ឆ័យ​រវាង​អស់​ទាំង​នគរ ហើយ​នឹង​សម្រេច​រឿង​ដល់​សាសន៍​ជា​ច្រើន នោះ​គេ​នឹង​យក​ដាវ​របស់​ខ្លួន​ដំ​ធ្វើ​ជា​ផាល‌នង្គ័ល ហើយ​លំពែង​គេ​ធ្វើ​ជា​ដង្កាវ​វិញ នគរ​មួយ​នឹង​មិន​លើក​ដាវ​ទាស់ នឹង​នគរ​មួយ​ទៀត​ឡើយ ក៏​មិន​ហាត់​រៀន​ធ្វើ​សឹក​សង្គ្រាម​ទៀត​ដែរ ឱ​ពួក​វង្ស​យ៉ាកុប​អើយ ចូរ​មក យើង​ដើរ​ក្នុង​ពន្លឺ​របស់​ព្រះ‌យេហូវ៉ា។

អាន អេសាយ 2