ហេព្រើរ 8:1-5

ហេព្រើរ 8:1-5 គកស១៦

រីឯចំណុច​សំខាន់​ក្នុង​សេចក្ដីដែល​យើង​កំពុង​និយាយ​នេះ គឺ​ថា យើង​មាន​សម្តេច​សង្ឃ​មួយ​អង្គ​បែប​នេះ ដែល​គង់​ខាង​ស្តាំ​បល្ល័ង្ក​នៃ​ព្រះ​ដ៏​មាន​ឫទ្ធា‌នុភាព​នៅ​ស្ថាន‌សួគ៌ ជា​អ្នក​មាន​ការ​ងារ​នៅ​ក្នុង​ទី​បរិសុទ្ធ និង​ក្នុង​រោង‌ឧបោ‌សថ​ដ៏​ពិត ដែល​ព្រះ‌អម្ចាស់​បាន​ដំឡើង មិន​មែន​មនុស្ស​ទេ។ ដ្បិត​សម្តេច​សង្ឃ​ទាំង​ប៉ុន្មាន ត្រូវ​បាន​តែង​តាំង​ឲ្យ​ថ្វាយ​តង្វាយ និង​យញ្ញ‌បូជា ដូច្នេះ សម្ដេច​សង្ឃ​នេះ​ក៏​ត្រូវ​មាន​អ្វី​នឹង​ថ្វាយ​ដែរ។ ប្រ​សិន​បើ​ព្រះ‌អង្គ​គង់​នៅ​ផែនដី នោះ​ព្រះ‌អង្គ​មិន​មែន​ជា​សង្ឃ​ទេ ព្រោះ​មាន​ពួក​សង្ឃ​ដែល​ថ្វាយ​តង្វាយ តាម​ក្រឹត្យ‌វិន័យ​ហើយ។ អ្នកទាំងនោះ​ជា​គំរូ និង​ជា​ស្រមោល​នៃ​អ្វីៗ​នៅ​ស្ថាន‌សួគ៌ ដូច​ព្រះ​បាន​បង្គាប់​លោក​ម៉ូសេ នៅ​ពេល​លោក​រៀប​នឹង​សង់​រោង‌ឧបោ‌សថ​ថា «ចូរ​ប្រយ័ត្ន​នឹង​ធ្វើ​សព្វ​គ្រប់​ទាំង​អស់ តាម​គំរូ​ដែល​យើង​បាន​បង្ហាញ​អ្នក​នៅ​លើ​ភ្នំ» ។

អាន ហេព្រើរ 8