គ្រប់ទាំងសម្តេចសង្ឃដែលគេជ្រើសរើសក្នុងចំណោមមនុស្ស ត្រូវបានតែងតាំងឲ្យមានទំនាក់ទំនងជាមួយព្រះ តំណាងឲ្យពួកគេក្នុងការថ្វាយតង្វាយ និងថ្វាយយញ្ញយូជាសម្រាប់លោះបាប។ លោកមានអធ្យាស្រ័យដល់មនុស្សខ្លៅល្ងង់ និងមនុស្សវង្វេង ព្រោះលោកក៏មានភាពទន់ខ្សោយដែរ ហើយដោយហេតុនេះ លោកត្រូវថ្វាយយញ្ញបូជាសម្រាប់អំពើបាបរបស់ខ្លួនលោកផ្ទាល់ ក៏ដូចជាសម្រាប់អំពើបាបរបស់ប្រជាជនដែរ។ គ្មានអ្នកណាតាំងខ្លួនឯងឲ្យបំពេញមុខងារដ៏ប្រសើរនេះបានឡើយ គឺមានតែពេលដែលព្រះត្រាស់ហៅ ដូចលោកអើរ៉ុនប៉ុណ្ណោះ។ ដូច្នេះ ព្រះគ្រីស្ទក៏មិនបានតម្កើងព្រះអង្គទ្រង់ឡើងធ្វើជាសម្តេចសង្ឃដែរ គឺព្រះទេតើដែលមានព្រះបន្ទូលទៅព្រះអង្គថា៖ «អ្នកជាកូនរបស់យើង យើងបានបង្កើតអ្នកនៅថ្ងៃនេះ» ហើយព្រះអង្គក៏មានព្រះបន្ទូលនៅកន្លែងមួយទៀតថា៖ «អ្នកជាសង្ឃអស់កល្បជានិច្ច តាមរបៀបលោកម៉ិលគីស្សាដែក» ។
អាន ហេព្រើរ 5
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ហេព្រើរ 5:1-6
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
ទំព័រដើម
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ